រដ្ឋមន្ត្រីពាណិជ្ជកម្មចិន Wang Wentao បានអំពាវនាវឲ្យជប៉ុន កែតម្រូវនូវកំហុសឆ្គងរបស់ពួកគេ ជុំវិញការគ្រប់គ្រងការនាំចេញបន្ទះឈីប។ នេះបើតាមសេចក្ដីប្រកាសពីក្រសួងពាណិជ្ជកម្មចិននាថ្ងៃច័ន្ទ។

ដោយឡែក CNA ក៏បានរាយការណ៍បន្ថែមថា លោក Wang បានលើកប្រធានបទមួយនេះមកនិយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន Yasutoshi Nishimura កាលពីថ្ងៃទី ២៦ ឧសភា នៅសន្និសីទកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

បន្ថែមពីនោះ រដ្ឋមន្ត្រីចិនក៏បានអះអាងថា ជប៉ុនមិនបានអើពើនឹងការប្រឆាំងនិងមតិដ៏ខ្លាំងក្លារបស់ចិននៅក្នុងឧស្សាហកម្មនេះ ហើយថាសកម្មភាពទាំងនេះបាន “រំលោភយ៉ាងធ្ងន់ធ្ងរ” លើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។
“ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសជប៉ុនដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ”។ នេះបើតាមសម្ដីលោក Wang បាននិយាយ៕