អាមេរិក និងសម្ព័ន្ធមិត្ត គ្រោងនឹងធ្វើសមយុទ្ធឆ្មាំសមុទ្រត្រីភាគីរួមគ្នាជាលើកដំបូង

អន្តរជាតិ

សហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន នឹងធ្វើសមយុទ្ធដែនសមុទ្រត្រីភាគី នៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ដែលជាសមយុទ្ធលើកដំបូងរវាងពួកគេ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចលនារបស់ចិននៅក្នុងតំបន់។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក Armand Balilo បាននិយាយកាលពីថ្ងៃចន្ទថា សមយុទ្ធចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៧ ខែមិថុនា នៅក្នុងដែនទឹកនៃខេត្ត Bataan គឺជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងជប៉ុន ខណៈដែលអូស្ត្រាលីនឹងចូលរួមជាអ្នកសង្កេតការណ៍។

នាវាហ្វីលីពីនចំនួនបួនគ្រឿង និងមួយគ្រឿងមកពីសហរដ្ឋអាមេរិក និងជប៉ុននឹងចូលរួមក្នុងសមយុទ្ធដែលត្រូវបានរចនាឡើងដើម្បីកែលម្អកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការអនុវត្តច្បាប់។

គួររំលឹកដែរថា ប្រទេសជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិកបានថ្កោលទោសជាញឹកញាប់ ចំពោះការធ្វើយោធារបស់ចិននៅសមុទ្រចិនខាងត្បូង ហើយបានព្យាយាមធ្វើទំនាក់ទំនងជិតស្និទ្ធ ជាមួយសម្ព័ន្ធមិត្តអាមេរិកហ្វីលីពីនចាប់តាំងពីលោក Ferdinand Marcos Jr បានឡើងកាន់តំណែងជាប្រធានាធិបតីកាលពីឆ្នាំទៅ ពីអ្នកស្នងតំណែងមុន លោក Rodrigo Duterte ៕