រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធតាមការអញ្ជើញពីអាមេរិក សម្រាប់កិច្ចប្រជុំនៅទីក្រុងសាំងហ្គាពួរ រវាងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងសមភាគីចិនលោក Li Shangfu។ នេះបើតាមមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទ។

“ពេញមួយយប់ សាធារណរដ្ឋប្រជាមានិតចិនPRC បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ពួកគេបានបដិសេធការអញ្ជើញនៅដើមខែឧសភារបស់យើង សម្រាប់លេខាធិការ Austin ដើម្បីជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ PRC លោក Li Shangfu នៅប្រទេសសិង្ហបុរីក្នុងសប្តាហ៍នេះ”។ នេះបើតាមសម្ដីអ្នកនាំពាក្យមន្ទីរបញ្ចកោណ Brigadier General Pat Ryder បាននិយាយ។
ទន្ទឹមនឹងនោះ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់ បានពណ៌នាការអញ្ជើញដែលត្រូវបានបដិសេធនោះថា “គ្រាន់តែជាលេសចុងក្រោយបង្អស់” ដោយសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេសចិនបាន បដិសេធ ឬបរាជ័យក្នុងការឆ្លើយតបទៅនឹងសំណើជាងរាប់សិបពីក្រសួងការពារជាតិ សម្រាប់ការចូលរួមរបស់មេដឹកនាំសំខាន់ៗ ហើយក្នុងនោះសំណើសុំឲ្យមានការចរចាឈរជើង និងការចូលរួមកម្រិតការងារជិតដប់។
សូមជម្រាបដែរថា លោក Austin គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ដើម្បីចូលរួមកិច្ចសន្ទនា Shangri-La ដែលជាកិច្ចប្រជុំកំពូលផ្នែកការពារជាតិ ខណៈអាមេរិកកំពុងធ្វើការដើម្បីពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់អាស៊ី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់មហាអំណាចចិន៕