ឥណ្ឌូនេស៊ី អនុម័តឱ្យមានការនាំចេញខ្សាច់សមុទ្រឡើងវិញ ក្រោយហាមឃាត់អស់ ២០ ឆ្នាំ

អន្តរជាតិ

ឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ បានចេញបទប្បញ្ញត្តិថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចេញខ្សាច់សមុទ្ររបស់ខ្លួនឡើងវិញ បន្ទាប់ពីបានធ្វើការហាមឃាត់អស់រយ:ពេល ២០ ឆ្នាំ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានចិន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានដកស្រង់ពីសារព័ត៌មានក្នុងស្រុកមួយរបស់ឥណ្ឌូនេស៊ី ដែលបានរាយការណ៍កាលពីថ្ងៃទី ២៩ ខែឧសភាថា ច្បាប់ថ្មី អំពីការអនុញ្ញាតឱ្យមានការនាំចេញខ្សាច់សមុទ្រឡើងវិញនេះ ត្រូវបានចែងនៅក្រោមបទប្បញ្ញតិរបស់រដ្ឋាភិបាល ចំពោះការគ្រប់គ្រងផលិតផលដីល្បាប់សមុទ្រ ក្រោមទម្រង់ជាខ្សាច់ ដែលអាចប្រើប្រាស់បាន សម្រាប់តែតម្រូវការក្នុងស្រុក ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់អាជីវកម្មរដ្ឋាភិបាល និងការនាំចេញ ។

គួរឱ្យដឹងថាច្បាប់ថ្មីនេះ ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo កាលពីថ្ងៃទី ១៥ ខែឧសភា ហើយវាបានចូលជាធរមានភ្លាមៗ ចាប់តាំងពីថ្ងៃនោះមក ដោយបានលុបចោលនូវច្បាប់ចាស់ ដែលបានចេញផ្សាយកាលពីឆ្នាំ ២០០៣ ។

ជម្រាបជូនផងដែរថា មុនពេលមានច្បាប់ហាមឃាត់នេះ សិង្ហបុរី គឺជាប្រទេស ដែលបាននាំចូលខ្សាច់សមុទ្រធំបំផុត ពីឥណ្ឌូនេស៊ី ក្នុងចំនួនប្រហែល ២៥០ លានម៉ែត្រគូប ក្នុងមួយឆ្នាំ ៕