សមាជិកសភាហ្វីលីពីន អនុម័តមូលនិធិជិត ៩ពាន់លានដុល្លារ បង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក

អន្តរជាតិ

កាលពីពេលថ្មីៗនេះ សមាជិកសភាហ្វីលីពីន​បាន​អនុម័ត​លើ​មូលនិធិ​ក្នុងទំហំទឹកប្រាក់​ប្រមាណ ៨,៩ពាន់លានដុល្លារ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច និងកាត់បន្ថយ​ភាពក្រីក្រ​ក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិមួយនេះមានឈ្មោះថា Maharlika Investment Fund ដែលមានការចូលរួម​យ៉ាងធំធេង​ពី​រដ្ឋាភិបាល និងអូសទាញទឹកប្រាក់បន្ថែមពី​ធនាគារកណ្ដាល ប្រាក់ចំណូល​ផ្សេងៗ និងធនាគារ​គ្រប់គ្រងដោយរដ្ឋចំនួន ២ ទៀត ហើយក៏នឹងមានការរួមចំណែកពីស្ថាប័នហិរញ្ញវត្ថុឯកជន និងសាជីវកម្មផងដែរ បើសិនជាពួកគេចង់ចូលរួម។

គួររំលឹកដែរថា សំណើដើមសម្រាប់មូលនិធិមួយនេះ គឺ ៤,៩ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវដាក់បញ្ចូលក្នុងធនាគារមួយផ្នែក ដោយប្រាក់សោធននិវត្តន៍របស់រដ្ឋ​សម្រាប់កម្មករក្នុងវិស័យឯកជន និងរដ្ឋាភិបាល ដែលបង្កឱ្យមានការភ័យខ្លាចជាសាធារណៈថា ការសន្សំប្រាក់ចូលនិវត្តន៍អាចប្រឈមនឹងហានិភ័យ។

សូមជម្រាបដែរថា មូលនិធិនេះនឹងត្រូវបានអនុញ្ញាត ឱ្យធ្វើការបណ្តាក់ទុនយ៉ាងទូលំទូលាយ រួមទាំងនៅក្នុងមូលបត្របំណុលសាជីវកម្ម ភាគហ៊ុន បណ្តាក់ទុនរួមគ្នា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធផងដែរ៕