នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាស បញ្ចេញកញ្ចប់ទឹកប្រាក់ ២៥ពាន់លានដុល្លារកាលពីថ្ងៃទី ០១ មិថុនា ដើម្បីពង្រីកការគាំទ្រដល់ប្រជាជនក្មេងៗ និងគ្រួសារ ក្នុងការបង្កើនអត្រាកំណើន ដែលបានធ្លាក់ចុះមិនធ្លាប់មានក្នុងប្រទេសមួយនេះ។
យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ជំនួយមួយផ្នែកធំនឹងផ្ដល់ទៅកាន់គ្រួសារដែលមានកូនស្រាប់ និងមួយផ្នែកទៀតជួយដល់ប្រព័ន្ធអប់រំ ក៏ដូចជារ៉ាប់រងបន្ទុកថែទាំមុនពេលសម្រាលបុត្រ និងអនុវត្តបន្ថែមទៅលើការបត់បែនការងារតាមកាលៈទេសៈផ្សេងៗ។
ដោយឡែក នាយករដ្ឋមន្ត្រី Fumio Kishida កំពុងស្នើសុំ “គោលនយោបាយដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើត នៅលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក” ក៏ដូចជាបោះជំហានដើម្បី “បង្កើនប្រាក់ចំណូលសម្រាប់ក្មេងៗជំនាន់ក្រោយ”។
គួររំលឹកដែរថា ប្រទេសដែលមានប្រជាជនរស់នៅ ១២៥លាននាក់ បានកត់ត្រាអត្រាកំណើតដែលមានតិចជាង ៨០០ ០០០ កាលពីឆ្នាំទៅ ដែលវាជាចំណុចទាបបំផុត ស្របពេលតម្លៃនៃការមើលថែទាំមនុស្សចាស់កើនឡើងខ្ពស់។
ជម្រាបបន្ថែមថា នាយករដ្ឋមន្ត្រីជប៉ុនបានស្នើកញ្ចប់ទឺកប្រាក់ ប្រមាណ ២៥ ពាន់លានដុល្លារ ក្នុងគោលបំណងពង្រឹងគោលនយោបាយនេះ ឲ្យបានរយៈពេល ៣ឆ្នាំខាងមុខ៕