កាលពីពេលថ្មីៗនេះ តំណែងមហាសេដ្ឋីមានបំផុតលើលោកត្រូវបានប្រគល់ជូនទៅមេធំ Tesla មហាសេដ្ឋី Elon Musk វិញ បន្ទាប់ពីរបូតអស់ជាច្រើនខែ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានបង្ហាញថា មូលហេតុដែលធ្វើឲ្យមហាសេដ្ឋីបារាំង Bernard Arnault របូតងារមួយនោះ ដោយសារតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH បានធ្លាក់ចុះ ២,៧% បណ្ដាលឲ្យទ្រព្យសម្បត្តិ CEO ម្នាក់នេះ ធ្លាក់ចុះមកនៅត្រឹម ១៨៧ពាន់លានដុល្លារ។
ទន្ទឹមនឹងនោះ មេធំ Tesla ដែលទើបនឹងបញ្ចប់ភារកិច្ចនៅប្រទេសចិន ក៏ទទួលបានតំណែងជាអ្នកមានបំផុតលើលោកវិញ ក្រោយសំងំកើបលុយប៉ុន្មានសប្ដាហ៍ជាប់ៗគ្នា ជាមួយទ្រព្យសម្បត្តិប្រមាណ ១៩៥ពាន់លានដុល្លារ៕