មហាសេដ្ឋីឥណ្ឌូណេស៊ី Dato’ Sri Tahir បានបរិច្ចាគទឹកប្រាក់ច្រើនជាង ៤១លានប៉េសូ ឬប្រហែល ៧៣២ ៥០០ ដុល្លារ ទៅកាន់ប្រទេសហ្វីលីពីន ដែលជាការបង្ហាញពីការគាំទ្រដល់កម្មវិធីសង្គមរបស់ប្រធានាធិបតី Ferdinand Marcos Jr.។

យោងតាមការចុះផ្សាយពី TheManilaTimes បានបង្ហាញថា ការប្រកាសទឹកប្រាក់ជំនួយនេះ ធ្វើឡើងអំឡុងពេលលោក Tahir ជួបប្រជុំជាមួយប្រធានាធិបតីហ្វីលីពីន ខណៈអ្នកជំនួញឥណ្ឌូណេស៊ីក៏បានសន្យាថា នឹងជួយគាំទ្រដល់កម្មវិធីផ្សេងទៀតរបស់លោក Marcos ផងដែរ។

សូមជម្រាបដែរថា អំឡុងកិច្ចប្រជុំនោះ ប្រធានាធិបតី Marcos ក៏បានពិភាក្សាជាមួយលោក Tahir អំពីកម្មវិធីសុខុមាលភាពសង្គមរបស់រដ្ឋាភិបាល សម្រាប់កុមារ មនុស្សចាស់ ក៏ដូចជាគម្រោងលំនៅដ្ឋានរបស់រដ្ឋបាលគាត់ទៀតផង ស្របពេលមហាសេដ្ឋីឥណ្ឌូណេស៊ីបង្ហាញពីចំណាប់អារម្មណ៍ ចង់សាងសង់មន្ទីរពេទ្យនៅប្រទេសហ្វីលីពីន។
គួររំលឹកបន្ថែមថា លោក Tahir គឺជាមហាសេដ្ឋីអចលនទ្រព្យ និងធនាគារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានបង្កើតក្រុមហ៊ុន Mayapada Group ហើយ លោកមានអាជីវកម្មនៅក្នុងផ្នែកហិរញ្ញវត្ថុ ការថែទាំសុខភាព សណ្ឋាគារ ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យរ៉ែ៕