ឥណ្ឌូនេស៊ី រំពឹងខ្ពស់ថាវិស័យទេសចរណ៍ នឹងរួមចំណែក ៤,៥% លើ GDP ខ្លួន នៅឆ្នាំ ២០២៤

អន្តរជាតិ

ថ្មីៗនេះ អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតរបស់ប្រទេសឥណ្ឌូនេស៊ី លោកស្រី Angela Tanoesoedibjo បាននិយាយថា​ វិស័យទេសចរណ៍ នឹងអាចរួមចំណែកបានរហូតដល់ទៅ ៤,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន នៅឆ្នាំ ២០២៤ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន VNA បានបង្ហាញឱ្យដឹងថា ឥណ្ឌូនេស៊ី មានគោលបំណង ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តជាតិ ពី ៩,៥ លាននាក់ ទៅ ១៤,៣ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ពី ១,២៥ លាននាក់ ទៅ ១,៥ លាននាក់ នៅក្នុងឆ្នាំនេះ ដោយរំពឹងថាអាចនឹងអាចប្រាក់ចំណូលបានពី ៧,៣៨ពាន់លានដុល្លារ ទៅ ១៣,០៨ពាន់លានដុល្លារ ។

យ៉ងណាមិញ លោកស្រី Angela ក៏បានធ្វើការបង្ហាញអំពី ផែនការយុទ្ធសាស្រ្ត សម្រាប់ឆ្នាំ ២០២៤ ខាងមុខថា ក្រសួងនឹងព្យាយាមបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់ នៅក្នុងវិស័យទេសចរណ៍ និងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រឌិត ក៏ដូចជាកែលម្អបន្ថែមទៅលើគុណភាពនៃកម្លាំងពលកម្មទេសចរណ៍ រួមទាំងការទាញយកទីផ្សារប្រពៃណី និងពង្រីកទីផ្សារបន្ថែម ជាមួយនឹងការសម្រួលទៅលើការចេញទិដ្ឋាការ និងការពង្រឹងបណ្តាញផ្លូវ។

ជម្រាបជូនឱ្យដឹងទៀតផងដែរថា ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ក៏នឹងបង្កើតព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗបន្ថែមទៀត ដូចជាព្រឹត្តិការណ៍ MICE ដែលផ្តោទៅលើកិច្ចប្រជុំ ការលើកទឹកចិត្ត សន្និបាត និងការតាំងពិពណ៌ ព្រមទាំងបង្កើនការប្រកួតប្រជែងនៅក្នុងសន្ទស្សន៍អភិវឌ្ឍ និងទេសចរណ៍ (TTDI) និងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅឆ្នាំក្រោយនេះ ផងដែរ ៕