ប្រធានាធិបតីអ៊ុយក្រែន៖ យ៉ាងហោចណាស់ កុមារ ៥០០នាក់បាត់បង់ជីវិត ដោយសារសង្គ្រាម

អន្តរជាតិ

ធ្មិចបើកៗ សង្គ្រាមនៅអ៊ុយក្រែនបានអូសបន្លាយរហូតដល់ជាង ១ឆ្នាំ ហើយវា​ក៏បានធ្វើ​ឲ្យ​មនុស្សរាប់​ពាន់ ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ខណៈ​សេដ្ឋកិច្ចសកលក៏មានការកកស្ទះ ដោយសារ​តែបញ្ហាមួយនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ខែទី ១៦ នៃការ​ផ្ទុះសង្គ្រាម​រវាង​រុស្ស៊ី និងអ៊ុយក្រែននេះ ប្រធានាធិបតី Volodymyr Zelenskyy ក៏បាន​បង្ហើបឲ្យដឹងថា យ៉ាងហោចណាស់​មានកុមារ​ដែលបាត់បង់ជីវិត​នៅក្នុង​ភ្នក់ភ្លើង​សង្គ្រាម​នេះ ៥០០នាក់។ នេះបើតាមការចុះផ្សាយពី CNA។

យ៉ាងណា លោក Zelenskyy បញ្ជាក់បន្ថែមថា តួលេខខាងលើនេះ​គឺ​ត្រឹមតែជាការប៉ាន់ស្មាន​ប៉ុណ្ណោះ ដ្បិត​តួលេខ​ជាក់ស្ដែង​មិនអាច​កំណត់​បាន​ច្បាស់លាស់ឡើយ ដោយសារ​នៅតំបន់​រងគ្រោះ​ខ្លះទៀត គឺកំពុង​ស្ថិតក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។

សូមជម្រាបដែរថា ប្រធានាធិបតីអ៊ុយក្រែន​បាន​ចេញ​សេចក្ដីថ្កោលទោស​ចំពោះកងកម្លាំង​រុស្ស៊ីថា អាវុធ​របស់រុស្ស៊ី​ និង​ភាព​សាហាវ​របស់ពួកគេ កំពុង​បន្ត​បំផ្លាញ​ជីវិត​ប្រជាជន​អ៊ុយក្រែន​ទាំង​ចាស់ ទាំងក្មេង​ជារៀងរាល់ថ្ងៃ ខណៈក្មេងៗទាំងនោះ​អាចក្លាយជា​សសរទ្រូងប្រទេស​ជាតិ ប៉ុន្តែ​រុស្ស៊ី​បែរជាធ្វើឲ្យ​ពួកគេ​បាត់បង់ជីវិត​ទាំងវ័យក្មេងបែបនេះ៕