ប្រាក់ចំណេញរបូតជាង ៤០% តែ Evergrande Property អះអាងថា មានលុយទ្រទ្រង់អាជីវកម្មដល់ឆ្នាំក្រោយ

អន្តរជាតិ

ក្រុមហ៊ុនបុត្រសម្ព័ន្ធ Evergrande Property Services Group Ltd បានរាយការណ៍​ពី​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ ២០២២ ដែលមាន​ការធ្លាក់ចុះ​ប្រហែល ៤៦,៤% បើធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែ​ពួកគេ​នៅ​តែ​អះអាងថា ក្រុមហ៊ុន​មាន​លុយគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់អាជីវកម្ម​ដល់ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា ប្រាក់ចំណេញប្រចាំឆ្នាំ ២០២២ របស់ Evergrande Property គឺមានប្រមាណ ១,៤២ពាន់លានយ៉ន់ ឬប្រហែល ២០០លានដុល្លារ ខណៈកាលពីឆ្នាំ ២០២០ ពួកគេ​ធ្លាប់ទទួលបាន​រហូតដល់ ២,៦៥ពាន់លានយ៉ន់ឯណោះ។

“ក្រុមហ៊ុន​នឹងមានដើមទុនធ្វើការគ្រប់គ្រាន់​ដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន​រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤”។ នេះបើតាម​ការ​ឲ្យដឹងពី Evergrande Property។

សូមជម្រាបដែរថា លទ្ធផលនៃក្រុមហ៊ុន Evergrande Property ក៏​កំពុង​ស្ថិត​ក្រោម​ការ​យកចិត្តទុក​ដាក់​ពី​ក្រុមហ៊ុនមេ China Evergrande ផងដែរ ដ្បិត​ក្នុង​ការ​រៀប​ចំរចនាសម្ព័ន្ធបំណុលថ្មី ក្រុមហ៊ុនអនុញ្ញាតិ​ឲ្យ​ក្រុម​ម្ចាស់​មាន​ជម្រើស​ ក្នុង​ការ​ផ្ទេរ​បំណុល​ទាំងនោះ ទៅជា​ចំណែក​ភាគហ៊ុន​នៃ​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​នានា​របស់​ខ្លួន​បាន៕