មហាសេដ្ឋីមានបំផុត ១០ រូបនៅថៃ ប្រមូលផ្ដុំសុទ្ធតែមេធំ CP Group

អន្តរជាតិ

ប្រទេសថៃ ជាមហាអំណាចសេដ្ឋកិច្ច​ធំបំផុត​ទី ២ ប្រចាំតំបន់អាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ខណៈមជ្ឈមណ្ឌលសេដ្ឋកិច្ច​មួយ​នេះ ក៏​ប្រមូលផ្ដុំ​ដោយ​បុគ្គលមាន​ទ្រព្យសម្បត្តិ​ច្រើននាក់ផងដែរ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្ដី​អាមេរិក​ Forbes ​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល​មាន​ឥទ្ធិពល​ប្រចាំ​ប្រទេស​នីមួយៗ​នៅអាស៊ាន ដោយប្រទេស​ថៃ​មាន​មហាសេដ្ឋី​ចំនួន ២៧ នាក់​ គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣។

ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ Top 10 អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​ជិតខាង​យើង​វិញ គេ​សង្កេត​ឃើញ​ថា មាន​បុគ្គល​ដែល​ទទួល​ប្រភព​ចំណូល​ពី​ក្រុមហ៊ុន​ធំ​បំផុត​ប្រចាំ​ប្រទេស​គឺ CP Group ដល់​ទៅ ៤រូប​ឯណោះ ដោយ​ពួកគេ​គឺ៖

1/Dhanin Chearavanont (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ១៥,៣ពាន់​លាន​ដុល្លារ

2/Charoen Sirivadhanabhakdi (Thai Beverage) មាន​ទ្រព្យសម្បត្តិ​សរុប ១៣,១ពាន់​លាន​ដុល្លារ

3/Sarath Ratanavadi (Gulp Energy Development) មាន​ទ្រព្យសម្បត្តិ​សរុប ១១ពាន់​លាន​ដុល្លារ

4/Sumet Jiaravanon (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ៦,១ពាន់​លាន​ដុល្លារ

5/Jaran Chiaravanont (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ៦ពាន់​លាន​ដុល្លារ

6/Somurai Jaruphnit (CP Group) មាន​ទ្រព្យសម្បត្តិ​សរុប ៣,៩ពាន់​លាន​ដុល្លារ

7/Vanich Chaiyawan (Thai Life) មាន​ទ្រព្យសម្បត្តិ​សរុប ៣,៨ពាន់​លាន​ដុល្លារ

8/Prasert Prasarttong-Osoth (Bangkok Dusit Medical Services) មាន​ទ្រព្យសម្បត្តិ​សរុប ៣,៧ពាន់​លាន​ដុល្លារ

9/Somphote Ahunai (Energy Absolute) មាន​ទ្រព្យសម្បត្តិ​សរុប ២,៧ពាន់​លាន​ដុល្លារ

10/Prayudh Mahagitsiri (Thai Film Industries) មាន​ទ្រព្យសម្បត្តិ​សរុប ២,៤ពាន់​លាន​ដុល្លារ៕