រុស្ស៊ីមិនមានវេតូលើការចូលជាសមាជិកចុងក្រោយរបស់អ៊ុយក្រែននៃសម្ព័ន្ធមិត្តការពារជាតិលោកខាងលិច NATO នោះទេ។ នេះបើតាមសម្ដីរបស់ប្រធានអង្គការ NATO លោក Jens Stoltenberg បាននិយាយ។

“គ្រប់សមាជិកទាំងអស់សុទ្ធតែយល់ស្របថា ទ្វារ NATO នៅតែបើកស្វាគមន៍អ៊ុយក្រែន ក្នុងការក្លាយជាសមាជិក ហើយរុស្ស៊ីមិនមានវេតូក្នុងការប្រឆាំងនោះឡើយ”។
បន្ថែមពីនោះ មេធំ NATO និយាយទៀតថា៖ “ពួកយើងនឹងបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន ជាមួយកញ្ចប់ជំនួយច្រើនឆ្នាំ ដើម្បីអាចឲ្យពួកគេផ្លាស់ប្ដូររបបដឹកនាំពីសម័យសូវៀត មកស្ថិតក្រោមស្តង់ដារណាតូ ក៏ដូចជាជួយឲ្យអ៊ុយក្រែនខិតកាន់តែកៀកជាមួយ NATO ផងដែរ”។
សូមជម្រាបដែរថា អង្គការណាតូ នឹងបើកកិច្ចប្រជុំកំពូលមួយនៅទីក្រុងវីលនីស នៅប្រទេសលីទុយអានី ខណៈលោក Stoltenberg អះអាងថា កិច្ចប្រជុំមួយនេះនឹងធ្វើការសម្រេចចិត្ត “ដ៏សំខាន់ៗជាច្រើន”៕