នាយរដ្ឋមន្ត្រីម៉ុងហ្គោលី ជួបពិភាក្សាជាមួយមេធំ Telsa ជុំវិញការវិនិយោគដ៏ធំមួយ

អន្តរជាតិ

នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ុងហ្គោលី លោក L. Oyun-Erdene និងនាយកប្រតិបត្តិរបស់ក្រុម Tesla លោក Elon Musk បានជួបពិភាក្សាគ្នាអំពីការវិនិយោគដ៏មានសក្តានុពល និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យរថយន្តអគ្គិសនី អំឡុងកិច្ចប្រជុំមួយតាមរយ:វីដេអូខល កាលពីថ្ងៃអង្គារ ទី ៦ ខែឧសភា ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីថ្លែងការណ៍មួយ បានអះអាងថា លោក Musk និងរដ្ឋាភិបាលម៉ុងហ្គោលី បាននិយាយគ្នាអំពីការបណ្តាក់ទុនដ៏ធំមួយទៅលើការស្រាវជ្រាវរួមគ្នា ជុំវិញការប្រើប្រាស់សារធាតុកម្រនៅក្នុងផែនដី រួមទាំងសារធាតុសំខាន់ៗ ដែលប្រើប្រាស់សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ផងដែរ ។

គួរឱ្យដឹងថា ម៉ុងហ្គោលី ត្រូវបានគេចាត់ទុកថាជាប្រទេសដែលសម្បូរទៅដោយធនធានជាច្រើន ហើយក្រុមហ៊ុនធំៗ សុទ្ធសឹងតែបានចាប់អារម្មណ៍ក្នុងការចូលមកបណ្តាក់ទុននៅក្នុងប្រទេសនេះ ជាពិសេសទៅលើសារធាតុរ៉ែ និងទង់ដែងដ៏កម្រ ដែលជាវត្ថុធាតុដើមដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី ។

ជម្រាបជូនផងដែរថា ថ្មីៗនេះ ម៉ុងហ្គោលី បានចាប់ផ្តើមដំណើរការផលិតកម្ម នៅក្នុងអណ្តូងរ៉ែ Oyu Tolgoi របស់ខ្លួន ដែលជាកន្លែងមួយសម្បូរទៅដោយរ៉ែទង់ដែង និងមាសដ៏ធំបំផុតមួយរបស់ពិភពលោក ខណ:រដ្ឋាភិបាលប្រទេសនេះ គ្រោងនឹងផលិតទង់ដែងច្រើនជាង ៥ សែនតោន ក្នុងមួយឆ្នាំ ៕