អតីតអនុប្រធានាធិបតី Mike Pence បានចាប់ផ្ដើមយុទ្ធនាការឃោសនារកសន្លឹកឆ្នោត សម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាណត្តិថ្មី ដោយចោទប្រកាន់ដូណាល់ ត្រាំ ថាមិនគួរឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីឡើយ។ នេះបើតាមការចុះផ្សាយពី CNA។
“ខ្ញុំតែងតែនិយាយជាច្រើនលើកច្រើនសារថា សម្ដីរបស់លោក ត្រាំ គឺនិយាយមិនប្រយ័ត្ន និងធ្វើឲ្យគ្រួសាររបស់ខ្ញុំ ក៏ដូចជាមនុស្សគ្រប់គ្នានៅរដ្ឋធានី អាចជួបគ្រោះថ្នាក់។ លោក ត្រាំ បានឲ្យខ្ញុំជ្រើសរើស រវាងគាត់ និងរដ្ឋធម្មនុញ្ញ ហើយពេលនេះប្រជាជនក៏ត្រូវធ្វើការជ្រើសរើសដូចគ្នា ព្រោះខ្ញុំសម្រេចយកច្បាប់រដ្ឋធម្មនុញ្ញ”។ នេះបើតាមសម្ដីរបស់លោក Pence បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មាន។
គួររំលឹកដែរថា លោក Pence បានលើកតម្កើងកេរ្តិ៍ឈ្មោះរបស់គាត់ ក្នុងនាមជាអនុប្រធានាធិបតីដ៏ស្មោះត្រង់ម្នាក់ ដែលបានជាប់គាំងជាមួយលោក ត្រាំ ពេញមួយរឿងអាស្រូវដែលបានញាំញីរយៈពេល ៤ឆ្នាំនៅក្នុងសេតវិមាន។
ប៉ុន្តែចំណងមិត្តភាពអ្នកទាំង ២ បានប្រេះស្រាំ បន្ទាប់ពីដូណាល់ ត្រាំ របូតតំណែងជាប្រធានាធិបតី ដែលបានធ្វើឲ្យលោក Pence ត្រូវរត់ភៀសខ្លួនមួយរយៈពេល ក្រោយក្រុមអ្នកតវ៉ារបស់លោកត្រាំ គម្រាមធ្វើបាតុកម្ម និងធ្វើឃាតលោក។
សូមជម្រាបដែរថា លោក Pence បានប្រកាសពីការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី មួយថ្ងៃបន្ទាប់ពីអតីតអភិបាលរដ្ឋ New Jersey លោក Chris Christie បានចូលរួមការប្រកួត ខណៈ អភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតអភិបាលខេត្ត ២រូបទៀតគឺ Nikki Haley និង Asa Hutchinson ក៏ស្ថិតក្នុងការប្រកួតនេះផងដែរ៕