TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance រំពឹងថា នឹងអាចរកចំណូលបានច្រើនជាង ៤ដង ពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនាឆ្នាំនេះ ដោយពឹងផ្អែកលើកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយពី Bloomberg News។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក កាលពីឆ្នាំទៅ TikTok ប្រមូលលុយបានប្រមាណ ៤,៤ពាន់លានដុល្លារ ពីការលក់ទំនិញនៅលើទីផ្សារអនឡាញ TikTok Shop ខណៈពួកគេផ្ដោតសំខាន់ទៅលើទីផ្សារនៅប្រទេសឥណ្ឌូណេស៊ី។
សូមរំលឹកដែរថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅលើបណ្ដាញសង្គម TikTok អនុញ្ញាតឲ្យអតិថិជន ទិញទំនិញតាមរយៈតំណភ្ជាប់នៅលើកម្មវិធី អំឡុងពេលផ្សាយបន្តផ្ទាល់បាន។
បន្ថែមពីនោះ ក្រុមហ៊ុនចិនមួយនេះ ក៏កំពុងធ្វើការយ៉ាងពេញទំហឹង ក្នុងការបង្កើនការលក់របស់ពួកគេ ទៅលើទីផ្សារសហរដ្ឋអាមេរិក និងនៅអឺរ៉ុបផងដែរ៕