អាមេរិកស្កាត់ជួបជាមួយអារ៉ាប៊ីសាអូឌីត មុនស្ដេចត្រាញ់ប្រេងបើកកិច្ចប្រជុំជាមួយចិន

អន្តរជាតិ

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាន​ជួបប្រជុំជាមួយ​ព្រះអង្គម្ចាស់​នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohamed bin Salman នៅទីក្រុង Jeddah ទាក់ទង​នឹង​បញ្ហា​មួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី RT បានបង្ហាញថា ឥស្សរជនជាន់ខ្ពស់​របស់អាមេរិក បាន​ជជែកគ្នា​ជាមួយ​ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដោយ “បើកចំហរ និងស្មោះត្រង់” អំពីបញ្ហា​នៅប្រទេស​អ៊ីស្រាអែល យេម៉ែន ស៊ូដង់ និងបញ្ហាសិទ្ធមនុស្ស។

បន្ថែមពីនោះ ភាគីតំណាងប្រទេសទាំង ២ ក៏បានពិភាក្សាគ្នាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យថាមពលស្អាត និងបច្ចេកវិទ្យា រវាងប្រទេសទាំង ២ ផងដែរ។

គួររំលឹកដែរថា ទំនាក់ទំនងរវាងអាមេរិក និងអារ៉ាប៊ីសាអូឌីត កំពុង​មានភាពប្រសើរឡើងវិញ​ជាបណ្ដើរៗ បន្ទាប់ពីជាប់គាំងអស់រយៈពេលប៉ុន្មានខែ។

សូមជម្រាបបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសស្ដេចត្រាញ់ប្រេង ធ្វើឡើង​ មុនអារ៉ាប៊ីសាអូឌីត រៀបចំវេទិកាវិនិយោគកំពូលរវាងអារ៉ាប់ និងចិន តែ ២ថ្ងៃប៉ុណ្ណោះ៕