ដឹងពីពេលវេលាច្បាស់លាស់ ជុំវិញដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅកាន់ប្រទេសចិន

អន្តរជាតិ

យោងតាមមន្ត្រីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះម្នាក់ បានបង្ហើបឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅថ្ងៃទី ១៨ ខែមិថុនាខាងមុខ សម្រាប់កិច្ចពិភាក្សាមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីគម្រោងដំណើរទស្សនកិច្ចមួយនេះ ត្រូវបានពន្យាពេលជាយូរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថា កាលពីខែកុម្ភ: អ្នកការទូតរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរូបនេះ បានសម្រេចលុបចោលដំណើរទេស្សនកិច្ច ដែលបានគ្រោងទុកទៅកាន់ទីក្រុងប៉េកាំង បន្ទាប់ពីអាមេរិកបានអះអាងថា បានប្រទះឃើញបាឡុងចារកម្មរបស់ចិន ហោះចូលទៅក្នុងដែនអាកាសអាមេរិក ។

យ៉ាងណាមិញ អ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនមិនបានដឹងអំពីព័ត៌មានលម្អិតណាមួយ ទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់លោក Blinken នេះនោះឡើយ ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបើកចំហរចំពោះការពិភាក្សាជាមួយនឹងសហរដ្ឋអាមេរិកជានិច្ច ។

ជម្រាបជូនផងដែរថា នេះនឹងក្លាយជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លើកដំបូងរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក្នុងរយ:ពេល ៥ ឆ្នាំចុងក្រោយ ចំពេលទំនាក់ទំនងរវាងមហាសេដ្ឋកិច្ចទាំង ២ កំពុងមានភាពល្អក់កករ ៕