ថ្មីៗនេះ រដ្ឋាភិបាលកោះតៃវ៉ាន់ បានយល់ព្រមក្នុងការបើកទីផ្សាររបស់ខ្លួនពេញលេញឡើងវិញ ចំពោះការនាំចូលសាច់គោកាណាដា ក្រោយពេលរដ្ឋាភិបាលទីក្រុងតៃប៉ិ កំពុងឆ្ពោះទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី ជាមួយរដ្ឋាភិបាលទីក្រុង Ottawa នៅឆ្នាំនេះ ។
គួរឱ្យដឹងថា តៃវ៉ាន់ ធ្លាប់បានធ្វើការហាមឃាត់ ចំពោះការនាំចូលសាច់គោកាណាដា អស់រយ:ពេលជាង ៣០ ខែមុន ដោយសារតែមានព្រួយបារម្ភអំពីការកើតមានជំងឺរលាកខួរក្បាល ប្រភេទ Bovine spongiform encephalopathy (BSE) ឬជំងឺគោឆ្កួត ។
ប៉ុន្តែយ៉ាងណា បើតាមខុទ្ទកាល័យរបស់តៃវ៉ាន់ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំ ប្រចាំសប្តាហ៍ថា ខ្លួនបានធ្វើការអនុម័តឱ្យមានការបើកឡើងវិញ នូវការនាំចូលសាច់គោ ទាំងស្រុងពីប្រទេសកាណាដា ប៉ុន្តែទោះជាយ៉ាងណារដ្ឋបាលចំណីអាហា និងឱសថរបស់រដ្ឋដីកោះនេះ បានបញ្ជាក់ថា នៅតែមានផ្នែកមួយចំនួនរបស់គោប្រភេទនេះ រួមទាំងខួរក្បាល និងភ្នែក នឹងនៅតែត្រូវបានហាមឃាត់មិនឱ្យនាំចូល ដើម្បីរក្សាសុវត្ថិភាព។
ជម្រាបជូនផងដែរថា តៃវ៉ាន់ ក៏បានដកបម្រាមដែលមានរយ:ពេល ៣០ ខែដូចគ្នានេះ ទៅលើការនាំចូលសាច់គោអាមេរិក ផងដែរ កាលពីឆ្នាំ ២០២១។ កោះតៃវ៉ាន់ ផលិតសាច់គោខ្លួនឯកតិចតួចបំផុត ដែលជាហេតុធ្វើឱ្យរដ្ឋនេះ ត្រូវពឹងផ្នែកខ្លាំងទៅលើការនាំចូល ជាពិសេសពីសហរដ្ឋអាមេរិក អូស្រ្តាលី និងនូវែលសេឡង់ ៕