សហរដ្ឋអាមេរិក ជាប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុតលើលោក ប្រមាណ ៧៣៥នាក់ ខណៈអ្នកមានបំផុតលើលោក ក៏ជាជនជាតិអាមេរិកផងដែរ គឺមេធំក្រុមហ៊ុន Tesla លោក Elon Musk។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ចុះផ្សាយដោយ Forbes បានបង្ហាញថា ឆ្នាំ ២០២៣ នេះគឺជាលើកដំបូង ដែលស្ទើរតែគ្រប់រដ្ឋនៅអាមេរិក មានមហាសេដ្ឋីរស់នៅទាំងអស់ ដ្បិតកាលពីឆ្នាំ ២០១៩ អ្នកមានបំផុតប្រចាំរដ្ឋនៅអាមេរិកមានត្រឹម ៤៤ រដ្ឋ ខណៈបច្ចុប្បន្នមានរហូតដល់ ៤៧ រដ្ឋ។
ក្នុងចំណោមរដ្ឋទាំង ៥០ របស់អាមេរិក មានតែ ៣ រដ្ឋប៉ុណ្ណោះដែលមិនមានមហាសេដ្ឋីរស់នៅ គឺរដ្ឋ Alaska, Delaware និង West Virginia។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំរដ្ឋទាំង ៤៧ របស់សហរដ្ឋអាមេរិក ផ្អែកតាមរបាយការណ៍ពី Forbes៖




