គណៈរដ្ឋមន្ត្រីចិន បើកកិច្ចប្រជុំរកដំណោះស្រាយបង្កើនកំណើនសេដ្ឋកិច្ច

អន្តរជាតិ

កាលពីថ្ងៃទី ១៦ ​មិថុនាកន្លងទៅ គណៈរដ្ឋមន្ត្រីចិនបានជួបពិភាក្សាគ្នាអំពី​វិធីសាស្ត្រ ដើម្បីបង្កើន​កំណើនសេដ្ឋកិច្ចក្នុងស្រុក​ឡើងវិញ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះពួកគេបានជជែកអំពីផែនការបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទាន សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា និងសេចក្តីព្រាងច្បាប់សម្រាប់ត្រួតពិនិត្យមូលនិធិឯកជនជាដើម។

ប្រតិបត្តិការសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិនកំពុងងើបឡើងវិញ ខណៈក៏មានការចង្អុលបង្ហាញថា ការធ្លាក់ចុះនៃពាណិជ្ជកម្ម និងការវិនិយោគសកល បានជះឥទ្ធិពលខ្លាំងដល់ការងើបឡើងវិញនៃមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

បន្ថែមពីនោះ គណៈរដ្ឋមន្ត្រីចិនបានសន្យាថា នឹងដាក់ចេញនូវគោលនយោបាយទាន់ពេលវេលា នៅពេលដែលលក្ខខណ្ឌត្រឹមត្រូវ និងចាត់វិធានការខ្លាំងក្លាបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច។

ក្នុងនោះក៏នឹងរួមបញ្ចូលការពន្លឿននៃការដាក់ចេញនូវគោលនយោបាយជាក់លាក់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍនៃមូលនិធិបណ្តាក់ទុន ការផ្តល់ការគាំទ្របន្ថែមទៀត ដល់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា និងការណែនាំវិធានការ ប្រឆាំងនឹងការផ្តល់ហិរញ្ញប្បទានខុសច្បាប់ជាដើម៕