ទីបំផុត Mark Zuckerberg លេចមុខក្នុងបញ្ជីអ្នកមាន Top 10 វិញ ក្រោយបាត់មុខមួយឆ្នាំកន្លះ

អន្តរជាតិ

រយៈពេល ១ឆ្នាំកន្លះមកនេះ ស្ថាបនិកក្រុមហ៊ុន Meta Platforms មិនដែលមានវត្តមានក្នុងបញ្ជី​ឈ្មោះ​មហាសេដ្ឋី​មានបំផុតលើលោកទាំង ១០ រូបឡើយ ពោលតាំងពីខែមករាឆ្នាំមុនម៉្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិ​របស់ Mark Zuckerberg បានកើនឡើងដល់ ១០០ពាន់លានដុល្លារជាលើកដំបូង តាំងពីខែកុម្ភៈឆ្នាំ ២០២២ ដោយសារ​តម្លៃហ៊ុន​របស់​ Meta កើនឡើងប្រហែល ៣% កាលពីថ្ងៃទី ១៥ មិថុនា។

ប៉ុន្តែគិតត្រឹមថ្ងៃទី ១៧ មិថុនានេះ ទ្រព្យសម្បត្តិ​របស់ Mark បានធ្លាក់មកនៅត្រឹម ៩៩,៧ពាន់លានដុល្លារ តែវាក៏នៅតែអាចជួយឲ្យមេធំរបស់ Facebook អាចឡើង​មកដល់​តំណែង Top 10 ជាអ្នកមានដាច់គេលើលោកបានដដែល។

សូមជម្រាបដែរថា បើទោះជាបច្ចុប្បន្ន Mark Zuckerberg បានក្លាយជា​មហាសេដ្ឋី​មានបំផុតទី ១០ ក៏ពិតមែន ប៉ុន្តែទំហំទ្រព្យសម្បត្តិ​របស់​លោក​គឺ​នៅឆ្ងាយ​ ពី​អ្វីដែលលោកធ្លាប់បាន​មាន​លើសលប់​រហូតដល់ជាង ១៣៦ពាន់លានដុល្លារ កាលពីខែកញ្ញាឆ្នាំ ២០២១៕