នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងអំពាវនាវឲ្យក្រុមហ៊ុននានា ទៅបណ្ដាក់ទុននៅអ៊ុយក្រែនវិញ

អន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak នឹងយកវេទិកាប្រជុំនាសប្ដាហ៍ក្រោយ ធ្វើការអំពាវនាវឲ្យក្រុមហ៊ុនធំៗ ក៏ដូចជាវិនិយោគិន​ជាច្រើន ងាកទៅបណ្ដាក់ទុននៅប្រទេសអ៊ុយក្រែនវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា សម្រាប់កិច្ចប្រជុំរយៈពេល ២ថ្ងៃ ធ្វើឡើងនៅ​ទីក្រុងឡុងដ៍ ក៏នឹងមានវត្តមានរបស់​ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ចូលរួម​តាមរយៈ​អនឡាញផងដែរ។

“ភាពអង់អាចក្លាហានរបស់អ៊ុយក្រែន លើសមរភូមិ ក៏ត្រូវតែមានការជួយជ្រោមជ្រែងពី​វិស័យឯកជន​ផងដែរ ដើម្បីអោយប្រទេសមួយនេះអាចស្ដារ​សេដ្ឋកិច្ច​របស់ពួកគេឡើងវិញ”។ នេះបើតាម​សម្ដី​របស់​លោក Sunak បាននិយាយ។

នាយករដ្ឋមន្ត្រីអង់គ្លេសបន្ថែមថា៖ “នៅពេលដែលអ៊ុយក្រែន​ចាប់ផ្ដើម​មាន​ស្ថានភាពហិរញ្ញវត្តុរឹងមាំ ជាមួយនឹង​បច្ចេកវិទ្យាជឿនលឿន ពួកគេ​នឹង​អាច​បញ្ឈប់ការឈ្លានពាន​របស់​រុស្ស៊ីកាន់តែឆាប់រហ័សដូចគ្នា”៕