មហាសេដ្ឋីរុស្ស៊ីមិនគោរពសន្យា បដិសេធផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន

អន្តរជាតិ

មហាសេដ្ឋីរុស្ស៊ី Roman Abramovich បាន​បដិសេធ​មិនព្រម​ផ្ដល់​ប្រាក់ជំនួយទៅកាន់ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​លក់ក្លឹបបាល់ទាត់ Chelsea បានទឹកប្រាក់ប្រហែល ៣ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មានអង់គ្លេស Daily Mail បានបង្ហាញថា មហាសេដ្ឋីរុស្ស៊ី​ធ្លាប់បាន​សន្យាថា នឹងផ្ដល់ប្រាក់មួយចំណែក​ពី​ការលក់ក្លឹបនោះ ទៅកាន់ប្រទេសអ៊ុយក្រែន តែមកទល់ពេលនេះ អតីតម្ចាស់ក្លឹបបាល់ទាត់តោខៀវ នៅមិនព្រមបញ្ចេញថវិកា​ទៅអ៊ុយក្រែនឡើយ។

ទន្ទឹមនឹងនោះ រដ្ឋាភិបាលអង់គ្លេស និងគណៈកម្មការអឺរ៉ុប​មិនឱបដៃ​មើលបញ្ហាមួយនេះឡើយ ពោល​ទឹកប្រាក់ដែលលក់ក្លឹបបាននោះ គឺត្រូវបាន​បង្កកនៅគណនីធនាគារ​មួយ​របស់​លោក ​Roman ក្រោម​ហេតុផលថា លោកក្បត់ពាក្យសន្យា និងល្មើសចំពោះ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដែលបាន​ដាក់​លើ​រដ្ឋាភិបាល​រុស្ស៊ី។

នេះក៏មានន័យថា មហាសេដ្ឋីរុស្ស៊ីនឹងមិនអាចប្រើប្រាស់​ទឺកប្រាក់ទាំងនោះបានឡើយ លុះត្រាតែ​លោក​ធានាច្បាស់ៗពីការ​ផ្ដល់ជំនួយដល់អ៊ុយក្រែន ខណៈ​កន្លងមក​មហាសេដ្ឋី​ម្នាក់នេះ​ក៏​ទទួល​រង​ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ​ពី​អង់គ្លេស ដោយសារ​សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ៕