ប្រមុខការទូតអាមេរិក សំណូមពរឲ្យចិនចាត់វិធានការ ព្រមានក្រុមហ៊ុនផ្គត់ផ្គង់អាវុធឲ្យរុស្ស៊ី

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បាន​សំណូមពរឲ្យ​ប្រធានាធិបតីចិន ដាក់​វិធានការព្រមាន​ក្រុមហ៊ុន​ដែលផ្គត់ផ្គង់អាវុធទៅឲ្យប្រទេសរុស្ស៊ី ខណៈវាដូចជាការបង្ហាញពីការគាំទ្រ​សង្គ្រាម​មួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី The Hill បានបង្ហាញថា ក្នុងជំនួបរវាងប្រមុខការទូតអាមេរិក និងលោក ស៊ី ជិនពីង ភាគីអាមេរិក​បាន​សុំ​ឲ្យចិន​ចាត់វិធានការពេញទំហឹង ចំពោះក្រុមហ៊ុន​ឯកជន​ ដែលលក់អាវុធឲ្យ​រុស្ស៊ី។

“អ្វីដែលពួកយើងកំពុងព្រួយបារម្ភគឺ ក្រុមហ៊ុនឯកជននៅប្រទេសចិន​បាន​ផ្ដល់ជំនួយ ដោយខ្លះបែប​ប្រយោល និងខ្លះទៀតដោយផ្ទាល់​ទៅកាន់រុស្ស៊ី ដែលវាប្រៀបដូចជា​ការបំប៉ន​កម្លាំងយោធា សម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ នេះគឺជាអ្វីដែលយើង​កំពុង​បារម្ភជាខ្លាំង ហើយ​ខ្ញុំ​សុំសំណូមពរ​ឲ្យ​ចិន​មានចំណាត់ការខ្ពស់​ ចំពោះបញ្ហាមួយនេះ”។ នេះបើតាម​សម្ដី​របស់​លោក Blinken បាននិយាយ។

សូមជម្រាបដែរថា ចំពោះដំណើរទស្សនកិច្ចដំបូង​របស់​រដ្ឋមន្ត្រីការបរទេសអាមេរិក ទៅកាន់ប្រទេសចិន​រយៈពេល ៥ឆ្នាំចុងក្រោយ Antony Blinken សម្រេចបាន​សមិទ្ធផល​ដ៏​ធំមួយ​ គឺ​ជួបជាមួយ​ប្រធានាធិបតី ស៊ី ជិនពីង ស្របពេល​ទំនាក់ទំនងរវាងមហាអំណាចទាំង ២ កំពុង​មិនមានស្ថិរភាព ខណៈ​ដំណើរទស្សនកិច្ចមួយនេះទៀតសោត ត្រូវបាន​គេ​មើលឃើញថា ជាឧបករណ៍វាស់ស្ទង់​ទំនាក់ទំនង​រវាង​អាមេរិក និងចិន៕