រដ្ឋាភិបាលចិនបានបញ្ចេញកញ្ចប់ថវិកាប្រមាណ ៥២០ពាន់លានយ៉ន់ ឬប្រហែល ៧២ពាន់លានដុល្លារ បន្ទាប់ពីសន្យាលើកលែងពន្ធរថយន្តអគ្គិសនី ដើម្បីបង្កើនតម្រូវការឡើងវិញ។

យោងតាមការចុះផ្សាយពី CNA បានបង្ហាញថា សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ គ្រប់អតិថិជនដែលបានទិញរថយន្តអគ្គិសនីថ្មី នឹងត្រូវលើកលែងពន្ធរហូតដល់ ៣០ ០០០ យ៉ន់ ខណៈនៅឆ្នាំ ២០២៦ និង ២០២៧ ក៏នឹងលើកលែងបានប្រហែលពាក់កណ្ដាលនៃចំនួននោះផងដែរ។
ដោយឡែក ចំពោះកញ្ចប់ថវិកានោះទៀតសោត បញ្ចេញមកក្នុងគោលបំណង ដើម្បីលើកកម្ពស់ឧស្សាហកម្មរថយន្ត បន្ទាប់ពីទិន្នន័យលក់របស់ទីផ្សាររថយន្តធំបំផុតលើលោកមានការធ្លាក់ចុះ ចំពេលកំណើនសេដ្ឋកិច្ចបាត់បង់សន្ទុះកាលពីដើមឆ្នាំផង។
សូមជម្រាបដែរថា រដ្ឋាភិបាលចិនកំពុងលើកកម្ពស់ខ្លាំង ដល់វិស័យរថយន្តអគ្គិសនី ជាពិសេសផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ក្រុមហ៊ុនក្នុងស្រុកដូចជា Li Auto, NIO និង BYD ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតប្រចាំប្រទេសចិនជាដើម៕