ចំនួនមនុស្សដែលកើតជំងឺទឹកនោមផ្អែមទូទាំងសកលលោក នឹងកើនឡើងទ្វេដងដល់ទៅ ១,៣ពាន់លានករណី ត្រឹមឆ្នាំ ២០៥០ ដោយសារការរើសអើងរចនាសម្ព័ន្ធ និងគម្លាតវិសមភាពរវាងប្រទេសនានា។ នេះបើតាមការចុះផ្សាយពី CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ្រប់ប្រទេសទាំងអស់នៅលើសកលលោកនឹងឃើញការកើនឡើងនៃចំនួនអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ នេះបើយោងតាមការវិភាគដ៏ទូលំទូលាយបំផុតនៃទិន្នន័យសកលដែលព្យាករណ៍ដល់ឆ្នាំ ២០៥០។

មនុស្សប្រហែល ៥២៩ លាននាក់ ត្រូវបានគេប៉ាន់ប្រមាណថា កំពុងរស់នៅ ជាមួយ ជំងឺទឹកនោមផ្អែមរួចហើយ ដែលជាមូលហេតុមួយក្នុងចំណោមមូលហេតុកំពូលទាំង ១០ នៃការស្លាប់ និងពិការ។
បន្ថែមពីនោះ ទស្សនាវដ្តី Lancet បានបង្ហាញការសិក្សាថា ៩៥%នៃចំនួននោះ គឺកំពុងកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ នឹងកើនឡើងដល់ ១,៣ ពាន់លានករណី ក្នុងរយៈពេលតិចជាង ៣ទសវត្សរ៍៕