Boeing វិនិយោគ ១០០លានដុល្លារ បើកវគ្គបណ្តុះបណ្តាលអ្នកបើកយន្តហោះនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុន Boeing បានប្រកាសថា នឹងវិនិយោគលុយ ១០០លានដុល្លារ សម្រាប់ការវិនិយោគ​នៅ​ក្នុងហេដ្ឋារចនាសម្ព័ន្ធ និងបើកវគ្គបណ្តុះបណ្តាលអ្នកបើកយន្តហោះនៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការឲ្យដឹងពី​សេតវិមាន​កាលពីថ្ងៃព្រហស្បតិ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក យោងតាមការចុះផ្សាយពី Kelo បានបង្ហាញថា ការវិនិយោគខ្នាតធំមួយនេះ​កើតឡើង បន្ទាប់ពី​ក្រុមហ៊ុនឥណ្ឌា Air India បានចុះកិច្ចព្រមព្រៀង​ទិញយន្តហោះ​ច្រើនជាង ២០០ គ្រឿងពីក្រុមហ៊ុន Boeing នាសប្ដាហ៍នេះ។

គួររំលឹកដែរថា ក្រុមហ៊ុន Air India បានបញ្ជាទិញយន្តហោះពីក្រុមហ៊ុន Boeing ជាច្រើន​ដូចជា ប្រភេទ 787 Dreamliners ២០គ្រឿង ប្រភេទ 777Xs ១០គ្រឿង និងយន្តហោះប្រភេទ 737 MAX ប្រមាណ ១៩០គ្រឿង។

សូមជម្រាបបន្ថែមថា ការអភិវឌ្ឍន៍នេះក៏ភ្ជាប់មកជាមួយនូវកិច្ចព្រមព្រៀងជាច្រើន ដែលចុះហត្ថលេខាដោយក្រុមហ៊ុនអាមេរិក និងឥណ្ឌា នៅកិច្ចប្រជុំក្រៅផ្លូវការ​រវាងនាយករដ្ឋមន្ត្រី Narendra Modi ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីងតោន កាលពីថ្ងៃព្រហស្បតិ៍ផងដែរ៕