បច្ចុប្បន្ន រុស្ស៊ីកំពុងមានបញ្ហាផ្ទៃក្នុង បន្ទាប់ពីមានការបះបោរពីក្រុមទាហានស៊ីឈ្នួល ដែលធ្វើឲ្យចលាចលពេញផ្ទៃប្រទេសកាលពីប៉ុន្មានថ្ងៃមុន ខណៈបច្ចុប្បន្នសភាជាន់ខ្ពស់រុស្ស៊ីម្នាក់អំពាវនាវឲ្យរដ្ឋាភិបាលបង្កើនកងកម្លាំងយោធារហូតដល់ ៧លាននាក់ ដើម្បីទប់ស្កាត់បញ្ហាមួយនេះនាថ្ងៃអនាគត។
រំលឹកបន្តិចថា បច្ចុប្បន្នរុស្ស៊ីកំពុងជាប់នៅក្នុងចំណាត់ថ្នាក់លេខ ៥ ជាប្រទេសមានកម្លាំងយោធាធំបំផុតលើលោក ខណៈចិននៅកំពូលតារាង ស្របពេលអាមេរិកនៅចំណាត់ថ្នាក់លេខ ៣។
យោងតាមរបាយការណ៍ពីគេហទំព័រ World Population Review បានបង្ហាញថា ប្រទេសចិនមានចំនួនកងទ័ពសកម្មច្រើនបំផុតលើលោក ប្រមាណជាង ២លាននាក់ ខណៈឥណ្ឌាឈរនៅលេខ ២ អាមេរិកនៅលេខរៀងទី ៣ និងកូរ៉េខាងជើងនៅលេខរៀងទី ៥។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១០ ដែលមានកម្លាំងយោធាច្រើនបំផុតលើលោក គិតត្រឹមខែមិថុនា ឆ្នាំ ២០២៣៖
1/ប្រទេសចិន មានចំនួនកងទ័ពសកម្ម ២ ១៨៥ ០០០ នាក់
2/ប្រទេសឥណ្ឌា មានចំនួនកងទ័ពសកម្ម ១ ៤៥៥ ៥៥០ នាក់
3/សហរដ្ឋអាមេរិក មានចំនួនកងទ័ពសកម្ម ១ ៣៨៨ ១០០ នាក់
4/ប្រទេសកូរ៉េខាងជើង មានចំនួនកងទ័ពសកម្ម ១ ២៨០ ០០០ នាក់
5/ប្រទេសរុស្ស៊ី មានចំនួនកងទ័ពសកម្ម ១ ០១៤ ០០០ នាក់
6/ប្រទេសប៉ាគីស្ថាន មានចំនួនកងទ័ពសកម្ម ៦៥៤ ០០០ នាក់
7/ប្រទេសអ៊ីរ៉ង់ មានចំនួនកងទ័ពសកម្ម ៦១០ ០០០ នាក់
8/ប្រទេសកូរ៉េខាងជើង មានចំនួនកងទ័ពសកម្ម ៥៩៩ ០០០ នាក់
9/ប្រទេសវៀតណាម មានចំនួនកងទ័ពសកម្ម ៤៨២ ០០០ នាក់
10/ប្រទេសអេហ្ស៊ីប មានចំនួនកងទ័ពសកម្ម ៤៣៨ ៥០០ នាក់
គួរជម្រាបដែរថា ទិន្នន័យកងទ័ពរបស់រុស្ស៊ីអាចនឹងមានការប្រែប្រួល ព្រោះការធ្វើសង្គ្រាមជាមួយអ៊ុយក្រែននៅតែបន្តអូសបន្លាយនៅឡើយ៕