សហរដ្ឋអាមេរិក កំពុងធ្វើការពិចារណាលើការរឹតបន្តឹងថ្មី សម្រាប់ការនាំចេញបន្ទះឈីប AI ទៅកាន់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal កាលពីថ្ងៃអង្គារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានពាណិជ្ជកម្ម នឹងបញ្ឈប់ការនាំចេញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia និងក្រុមហ៊ុនដទៃទៀត ដែលមានបំណងផ្គត់ផ្គង់ដល់អតិថិជននៅចិន យ៉ាងលឿនបំផុតនាខែកក្កដានេះ។
គួររំលឹកដែរថា បន្ទាប់ពីព័ត៌មានខាងលើបានចេញផ្សាយជាសាធារណៈ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Nvidia បានធ្លាក់ចុះប្រហែល ២% ខណៈក្រុមហ៊ុន Advanced Micro Devices ហៅកាត់ AMD ធ្លាក់ចុះប្រហែល ១,៥%។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុនផលិតបន្ទះឈីបធំៗដូចជា Nvidia, Micron និង AMD គឺកំពុងស្ថិតក្នុងកាលៈទេសៈដ៏ពិបាកមួយ ពោលគឺជាប់ក្នុងជម្លោះរវាងចិន និងរដ្ឋបាលលោក Biden៕