ក្រុមហ៊ុន Virgin Galactin របស់មហាសេដ្ឋីអង់គ្លេស Richard Branson នឹងផ្ដល់បទពិសោធន៍មិនធ្លាប់មានដល់មនុស្សលោក គឺដំណើរកម្សាន្តទៅកាន់លំហអាកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Marca។

ប្រភពដដែលបន្ថែមថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រលានយន្តហោះ Spaceport America នៅរដ្ឋ New Mexico នឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យមួយនេះ ក្នុងតម្លៃសំបុត្រ ៤៥០ ០០០ ដុល្លារក្នុងម្នាក់។

គួររំលឹកថា ដំណើរកម្សាន្តប្លែកអារម្មណ៍មួយនេះបានចាប់ផ្ដើមហើយ ពោលជើងទីមួយ បានហោះហើរកាលពីថ្ងៃទី ២៧ មិថុនា ខណៈការហោះហើរបន្ទាប់គឺធ្វើឡើងនៅថ្ងៃទី ៣០ មិថុនាខាងមុខ ដោយប្រើយានអវកាស Galactic 01 និង Galactic 02។

សូមជម្រាបបន្ថែមថា ដំណើរកម្សាន្តទៅកាន់លំហអាកាសរបស់ក្រុមហ៊ុន Virgin Galactic សារនេះ គឺជាដំណើរកម្សាន្តបែបពាណិជ្ជកម្មដំបូងបំផុតប្រចាំប្រវត្តិសាស្ត្រ ដ្បិតកន្លងមកក្រុមហ៊ុននានាដែលធ្លាប់ហោះទៅកាន់លំហអាកាស គឺក្នុងគោលបំណងស្រាវជ្រាវប៉ុណ្ណោះ៕