កន្លងមក ឧកញ៉ាញូសន៍ធ្លាប់បានណែនាំមហាសេដ្ឋីប្រចាំទ្វីប និងមានបំផុតលើលោករួចរាល់មកហើយ ខណៈសម្រាប់អត្ថបទមួយនេះវិញ សូមបង្វែរចំណាប់អារម្មណ៍ប្រិយមិត្តឲ្យមកស្គាល់នូវមហាសេដ្ឋីវ័យក្មេងបំផុតទាំង ១០ រូបដែលមានវ័យសុទ្ធតែក្រោម ៣០ ឆ្នាំវិញម្ដង។

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា យុវជន Clemente Del Vecchio ដែលទើបមានវ័យ ១៩ឆ្នាំ បានឈរនៅកំពូលតារាងជាមហាសេដ្ឋីវ័យក្មេងបំផុតលើលោក បន្ទាប់ពីគេក្លាយជាអ្នកស្នងមរតកត្រកូល Del Vecchio និងមានទ្រព្យសម្បត្តិជិត ៤ពាន់លានដុល្លារ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីវ័យក្មេងបំផុតលើលោកទាំង ១០រូប ផ្អែកតាមរបាយការណ៍ពី Forbes៖
1/ Clemente Del Vecchio វ័យ ១៩ឆ្នាំ អ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ ៣,៩ពាន់លានដុល្លារ
2/ Kim Jung-youn វ័យ ១៩ឆ្នាំ អ្នកស្នងមរតកជនជាតិកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិ ១,២ពាន់លានដុល្លារ

3/ Kevin David Lehmann វ័យ ២០ឆ្នាំ អ្នកស្នងមរតកជនជាតិអាល្លឺម៉ង់ មានទ្រព្យសម្បត្តិ ២,៦ពាន់លានដុល្លារ

4/ Luca Del Vecchio វ័យ ២១ឆ្នាំ អ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ ៣,៩ពាន់លានដុល្លារ

5/ Kim Jung-min វ័យ ២១ឆ្នាំ អ្នកស្នងមរតកជនជាតិកូរ៉េខាងត្បូង មានទ្រព្យសម្បត្តិ ១,២ពាន់លានដុល្លារ

6/ Alexandra Andresen វ័យ ២៦ឆ្នាំ អ្នកស្នងមរតកជនជាតិន័រវែស មានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ

7/ Wang Zelong វ័យ ២៦ឆ្នាំ មានទ្រព្យសម្បត្តិ ១,១ពាន់លានដុល្លារ

8/ Leonardo Maria Del Vecchio វ័យ ២៨ឆ្នាំ អ្នកស្នងមរតកជនជាតិអ៊ីតាលី មានទ្រព្យសម្បត្តិ ៣,៩ពាន់លានដុល្លារ

9/ Katharina Andresen វ័យ ២៨ឆ្នាំ អ្នកស្នងមរតកជនជាតិន័រវែស មានទ្រព្យសម្បត្តិ ១,៥ពាន់លានដុល្លារ

10/ Ryan Breslow វ័យ ២៩ឆ្នាំ មានទ្រព្យសម្បត្តិ ១,១ពាន់លានដុល្លារ

សូមជម្រាបដែរថា ដោយសារតែមហាសេដ្ឋីខ្លះមានវ័យក្មេងពេក ដូច្នេះព័ត៌មានទាក់ទងនឹងពួកគេ គឺពិបាកស្វែងរកខ្លាំង តួយ៉ាងដូចជាមហាសេដ្ឋី័វ័យក្មេងកូរ៉េខាងត្បូងជាដើម ដែលសូម្បីតែរូបភាព ក៏ពិបាកស្វែងរកនៅលើប្រព័ន្ធអ៊ីនធឺណិតថែមទៀត៕