ស្ថាបនិកក្រុមហ៊ុន Alibaba ធ្វើដំណើរទស្សនកិច្ចស្ងាត់ៗ នៅតំបន់អាស៊ីខាងត្បូង

អន្តរជាតិ

កាលពីពេលថ្មីៗនេះ ស្ថាបនិក្រុមហ៊ុន Alibaba មហាសេដ្ឋីចិន Jack Ma បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេសនេប៉ាល់ បន្ទាប់ពីទៅដល់ប្រទេសនៅអាស៊ីខាងត្បូង ​កាលពីថ្ងៃទី ២៧ មិថុនា។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Khabarhub។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបានបន្ថែមថា ដំណើរទស្សនកិច្ចមួយនេះ គឺត្រូវបានគេដឹងថាជា “ដំណើរទស្សនកិច្ចពាណិជ្ជកម្ម” ប៉ុន្តែមិនមានព័ត៌មានលំអិតណាបញ្ជាក់​ច្បាស់លាស់ឡើយ គ្រាន់តែដឹងថា មហាសេដ្ឋីចិន​បាន​ស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ Pushpa Kamal Dahal និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Prakash Sharan Mahat។

គួររំលឹកថា មន្ត្រីជាន់ខ្ពស់នេប៉ាល់មួយរូបសុំមិនបញ្ចេញឈ្មោះ​បាន​ប្រាប់សារព័ត៌មាន​ថា ព័ត៌មានទាក់ទង​នឹង​ការមកដល់​របស់ Jack Ma គឺជារឿងសំងាត់ ដោយដឹងតែមន្ត្រីជាន់ខ្ពស់​ប៉ុន្មាន​រូបប៉ុណ្ណោះ។

ជម្រាបបន្ថែមថា បន្ទាប់ពី​បញ្ចប់​ដំណើរទស្សនកិច្ច​នៅនេប៉ាល់ មហាសេដ្ឋី Jack Ma បាន​បន្ត​ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ជាមួយ​ក្រុមការងារ​ដែលមានមនុស្ស​ ៧ នាក់ប៉ុណ្ណោះ៕