តើមហាសេដ្ឋីណាខ្លះ លក់ភាគហ៊ុនច្រើនបំផុតរយៈពេលកន្លះឆ្នាំនេះ?

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន​ Forbes បានរាយការណ៍ថា រយៈពេល ៦ខែតំបូងនៃឆ្នាំ ២០២៣ មានមហាសេដ្ឋី ២១រូប បានលក់ភាគហ៊ុនរបស់ពួកគេ​ច្រើនបំផុត ពោល​សរុប​ទឹកប្រាក់​ដែលពួកគេ​ទទួលបានពីការលក់ភាគហ៊ុន មានច្រើនជាង ៩ពាន់លានដុល្លារទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ អ្នកស្នងមរតកត្រកូល Walton គឺលក់ភាគហ៊ុនច្រើនបំផុត ដោយក្នុងបញ្ជីមហាសេដ្ឋី​ទាំង ២១រូប មាន​សមាជិក​ត្រកូល Walton ដល់ទៅ ៦ រូប ខណៈ Top 3 ក៏ពួកគេម៉ៅផ្ដាច់ផងដែរ ដោយលក់​បាន​ក្នុងម្នាក់ ១,១ពាន់លានដុល្លារ មុនកាត់ពន្ធ។

​ក្រៅពី​សមាជិកត្រកូល Walton សហស្ថាបនិកក្រុមហ៊ុន Airbnb លោក Joe Gebbia ក៏​បាន​សម្រុក​លក់​ភាគហ៊ុន​របស់លោក​ដល់ទៅ ៧,៣លានហ៊ុន បានទឹកប្រាក់ប្រមាណ ៨៩០លានដុល្លារ មុនកាត់ពន្ធ ស្របពេលមហាសេដ្ឋី Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle លក់ភាគហ៊ុន​បាន​ទឹកប្រាក់ ៨៥០លានដុល្លារផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋីទាំង ២១ រូប​ ដែល​សម្រុកលក់ភាគហ៊ុន​ច្រើនបំផុត រយៈពេលកន្លះឆ្នាំមកនេះ ផ្អែកតាមរបាយការណ៍ពី Forbes៖