គណបក្សឆ្ពោះទៅមុខ និងភឿថៃ ឈានដល់ការព្រមព្រៀងតែងតាំងប្រធានសភាថ្មី ក្នុងក្រុមចម្រុះខ្លួន

អន្តរជាតិ

គណបក្សឈ្នះឆ្នោត ឆ្ពោះទៅមុខ (MFP) និងគណបក្សឈរចំណាត់ថ្នាក់លេខទី​២ ភឿថៃ កាលពីថ្ងៃចន្ទ ទី ៣ ខែកក្កដា កន្លងទៅនេះ​ បានឈានដល់ការព្រមព្រៀងគ្នា ក្នុងការតែងតាំងស​មាជិកជាន់ខ្ពស់ម្នាក់ នៃក្រុមចម្រុះរបស់ខ្លួន ឱ្យឡើងកាន់តំណែងជាប្រធានសភាថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្រេចតែងតាំងនេះ គឺត្រូវបានធ្វើឡើងតាមរយ:ការបោះឆ្នោតសភា ដែលត្រូវបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ក្នុងការបើកកិច្ចប្រជុំសភាលើកដំបូង ចាប់តាំងពីមានការបោះឆ្នោតសកលមក និងត្រូវបានដឹកនាំកិច្ចប្រជុំ ដោយព្រះមហាក្សត្រ Maha Vajiralongkorn និងម្ចាស់ក្សត្រី Suthida។

យ៉ាងណាមិញ មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារើនរ៉ាត់ បានធ្វើការប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណបក្សទាំងពីរ បានសម្រេចចិត្តធ្វើការតែងតាំង លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា ជាប្រធានសភាថ្មី។ ហើយស្របពេលជាមួយគ្នានោះ គណបក្សឆ្ពោះទៅមុខ នឹងមានអនុប្រធានសភាទី១ ខណ:គណបក្សភឿថៃ នឹងមានអនុប្រធានសភាទី២ ។

ជម្រាបជូនផងដែរថា លោក វ៉ាន់ មហាំម៉ាត់ នួរ ម៉ាថា បច្ចុប្បន្នមានវ័យ ៧៩ឆ្នាំ គឺជាអ្នកនយោបាយជើងចាស់មួយរូប មកពីខេត្ត Yala ភាគខាងត្បូងប្រទេសថៃ ហើយលោកក៏ជាមេដឹកនាំគណបក្ស Prachachat ដែលបានចូលរួមជាមួយក្រុមចម្រុះ របស់លោក ភីថា បន្ទាប់ពីការបោះឆ្នោតសកល កាលពីថ្ងៃទី ១៤ ខែឧសភាកន្លងទៅ ៕