កាលពីថ្ងៃពុធទី ០៥ ខែកក្កដាកន្លងទៅ រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន បានសម្រេចប្ដឹងឧទ្ធរណ៍ ចំពោះសេចក្ដីសម្រេចរបស់ចៅក្រមសហព័ន្ធ ដែលហាមមិនឲ្យភ្នាក់ងារ និងមន្ត្រីមួយចំនួន ជួបប្រជុំ និងទាក់ទងជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា សេចក្ដីជូនដំណឹងអំពីការប្ដឹងឧទ្ធរណ៍នោះ គឺបង្ហាញពីគម្រោងរបស់រដ្ឋាភិបាល ស្នើឲ្យតុលាការអាមេរកពិនិត្យឡើងវិញ ពីការសម្រេចរបស់ចៅក្រមនាពេលកន្លងទៅ។

សូមជម្រាបដែរថា ពាក្យបណ្ដឹងទៅកាន់រដ្ឋបាល ចូ បៃដិន គឺប្ដឹងពីអគ្គមេធាវីរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ Louisiana និង Missouri ដែលបានចោទប្រកាន់ថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើហួសហេតុពេក ក្នុងកិច្ចខិតខំប្រឹងប្រែងលើកទឹកចិត្តដល់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីដោះស្រាយការបង្ហោះ ដែលពួកគេព្រួយបារម្ភថា អាចរួមចំណែកដល់ការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង អំឡុងពេលជំងឺរាតត្បាត COVID-19 ឬបន្តការបោះឆ្នោត៕