រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ចាប់ផ្ដើមធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានចាប់ផ្ដើម​ដំណើរទស្សនកិច្ចទៅកាន់​ប្រទេសចិនរយៈពេល ៤ថ្ងៃ ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ០៩ ខែកក្កដា ដោយបាន​ឡើងយន្តហោះ​មុននេះបន្តិច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណង​នៃ​ការធ្វើទស្សនកិច្ចមួយនេះគឺ ដើម្បី​រឹតចំណងមិត្តភាព​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំបំផុត​ទាំង ២ លើលោក ខណៈ​ភាគី​ទាំងសងខាង​សុទ្ធតែមានក្ដីរំពឹងទាប​បំផុត ដោយសារ​ទំនាក់ទំនង​រវាងប្រទេសទាំង ២ កំពុង​ស្ថិតក្នុងភាព​មិនល្អប្រសើរឡើយ។

គួររំលឹកដែរថា លោកស្រី Yellen នឹងសង្កត់ធ្ងន់លើតម្រូវការ ក្នុងការធ្វើការជាមួយទីក្រុងប៉េកាំង លើការប្រែប្រួលអាកាសធាតុ ការត្រៀមលក្ខណៈសម្រាប់ជំងឺរាតត្បាត និងបញ្ហាបំណុល​សកល។

បន្ថែមពីនោះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិករូបនេះ ថែមទាំងសង្កត់ធ្ងន់ទៀតថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីងតោន នឹងមិនព្យាយាម​កាត់ផ្ដាច់​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង ២ឡើយ ពោល​នឹង​បន្ត​ព្យាយាម​ការពារ​សិទ្ធមនុស្ស និង​ស្វែងរក​ផលប្រយោជន៍​ជូន​ប្រទេសទាំង ២ តាមរយៈ​គោលដៅ​ដែលបានកំណត់​រួច៕