កាលពីពេលថ្មីៗនេះ វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាពនៃប្រទេសអូស្ត្រាលី បានបញ្ចេញនូវបញ្ជីឈ្មោះប្រទេសមានស្ថានភាពសន្តិភាពបំផុតលើលោក ចំនួន ១៦៣ប្រទេស។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ប្រទេសកម្ពុជាបានជាប់នៅលំដាប់លេខរៀងទី៧៣ ក្នុងចំណោម ១៦៣ប្រទេសទូទាំងពិភពលោក និងជាប់នៅចំណាត់ថ្នាក់ទី១៣ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះសបង្ហាញឲ្យឃើញថា កម្ពុជាមានវឌ្ឍនភាពយ៉ាងល្អប្រសើរបំផុត ខណៈចិនជាប់លេខរៀងទី១៤ និងថៃនៅលំដាប់លេខរៀងទី១៥។

សូមជម្រាបដែរថា សន្ទស្សន៍សន្តិភាពសកល (GPI) គឺជាឧបករណ៍វាស់ស្ទង់ឈានមុខគេលើពិភពលោកនៃសន្តិភាពសកល និងផ្តល់នូវការវិភាគទិន្នន័យយ៉ាងទូលំទូលាយ លើនិន្នាការសន្តិភាព តម្លៃសេដ្ឋកិច្ច និងរបៀបអភិវឌ្ឍសង្គមប្រកបដោយសន្តិភាព៕