តស់! មកស្គាល់ស្ដេចត្រាញ់ ៥រូបមានប្រាក់វាល់លាន រកស៊ីក្នុងវិស័យឧស្សាហកម្មសម្លៀកបំពាក់

អន្តរជាតិ

វិស័យឧស្សាហកម្មម៉ូដសម្លៀកបំពាក់ គឺជា​ប្រភព​រកប្រាក់ចំណូល​រាប់ពាន់លានដុល្លារ សម្រាប់​ក្រុម​មហាសេដ្ឋី ហើយវា​ក៏ជា​ឧស្សាហកម្ម​បែប​ចាស់បុរាណ ប៉ុន្តែ​គ្មានថ្ងៃសាបរលាបងាយៗឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា ទំហំទឹកប្រាក់នៅក្នុង​វិស័យមួយ​នេះ មានរហូតដល់ ២,៥ទ្រីលានដុល្លារ មុនពេលមានជំងឺរាតត្បាត ហើយ​វា​ត្រូវបាន​គេ​រំពឹងថា នឹងកើនឡើងចន្លោះពី ៥% ដល់ ១០% ក្នុងរយៈពេល​ប៉ុន្មានឆ្នាំខាងមុខ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ​មហាសេដ្ឋីមានបំផុត ៥រូប ដែលកំពុង​រកស៊ី និងកើបលុយ​បាន​ក្រាស់ក្រែល​ពី​ឧស្សាហកម្ម​មួយនេះ ផ្អែកតាមការចុះផ្សាយពីគេទំព័រ Forbes៖

៥. មហាសេដ្ឋីជប៉ុន Tadashi Yanai មានទ្រព្យសម្បត្តិ​ប្រមាណ ៣៦,៧ពាន់លានដុល្លារ ជាម្ចាស់​ក្រុមហ៊ុន Fast Retailing

៤.មហាសេដ្ឋីបារាំង François Pinault មានទ្រព្យសម្បត្តិប្រមាណ ៣៩,២ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុនម៉ាក​យីហោ​ល្បីៗដូចជា Gucci និង Yves Saint Laurent

៣.មហាសេដ្ឋីអាមេរិក Phil Knight មានទ្រព្យសម្បត្តិប្រមាណ ៤១,១ពាន់លានដុល្លារ ជា​សហស្ថាបនិកក្រុមហ៊ុន Nike

២.មហាសេដ្ឋីអេស្ប៉ាញ Amancio Ortega មានទ្រព្យសម្បត្តិប្រមាណ ៨៨,៩ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន Inditex

១.មហាសេដ្ឋីបារាំង Bernard Arnault មានទ្រព្យសម្បត្តិប្រមាណ ២២២ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន LVMH៕