រដ្ឋមន្ត្រីការបរទេសអាស៊ាន គ្រោងបើកកិច្ចប្រជុំនាសប្ដាហ៍នេះ ដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា

អន្តរជាតិ

ឥស្សរជនជាន់ខ្ពស់នៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន នឹងបើកកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសនាសប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា កិច្ចប្រជុំមួយនេះ នឹងធ្វើឡើងនៅទីក្រុងហ្សាកាតាពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែកក្កដា ខណៈប្រធានបទដែលនឹងត្រូវមកជជែកគ្នាគឺ បញ្ហាដែលកំពុងតែយ៉ាប់យ៉ឺន​នៅមីយ៉ាន់ម៉ា។

គួរជម្រាបដែរថា កិច្ចប្រជុំមួយនេះកើតមានឡើង ដោយសារតែអាស៊ាន​ទទួលបាន​ការរិះគន់​ខ្លាំង ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា ដូចជា​មានការរិះគន់ថា មិនអាចរកដំណោះស្រាយឲ្យសមាជិក​មួយនេះ​បាន ខណៈ​បញ្ហានយោបាយនៅប្រទេសមួយនេះ កាន់តែធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺន។

រំលឹកបន្ថែមទៀតថា ក្រុមអ្នកសង្កេតការណ៍​រំពឹងថា ហ្សាកាតានឹងអាចដោះស្រាយបញ្ហា​នៅ​មីយ៉ាន់ម៉ា​បាន ជាពិសេសគឺនៅពេលឥណ្ឌូណេស៊ីទទួលបាន​សិទ្ធជាប្រធានអាស៊ី ដែលរ៉ាប់រងតួ​នាទី ដោះស្រាយបញ្ហានយោបាយក្នុងតំបន់៕