ស៊ី ជិនពីង៖ រុស្ស៊ី និងចិនគួរតែជាអ្នកដឹកនាំកំណែទម្រង់អភិបាលកិច្ចសកលថ្មី

អន្តរជាតិ

កាលពីថ្ងៃទី ១០ ខែកក្កដាកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហើបថា ប្រទេស​ចិន​ និងរុស្ស៊ី គួរតែជា “អ្នក​តម្រែតម្រង់​ផ្លូវដ៏ត្រឹមត្រូវ សម្រាប់​កំណែទម្រង់​អភិបាលកិច្ច​ថ្មី” អំឡុង​ពេល​ជួប​ប្រជុំ​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់​របស់រុស្ស៊ី អ្នកស្រី Valentina Matviyenko។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និងមូស្គូ បាន​ព្យាយាម​រឹតចំណង​មិត្តភាព ទាំង​ផ្នែកសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការណ៍នានា​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ។

ជម្រាប​បន្ថែមថា អំឡុងពេល​ប្រជុំជាមួយ​ប្រធានសភារុស្ស៊ី​ ប្រធានាធិបតី ស៊ី បាន​និយាយថា៖ ការអភិវឌ្ឍន៍ទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺជា “ជម្រើសយុទ្ធសាស្ត្រដែលធ្វើឡើង ដើម្បីផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេស និងប្រជាជនរៀងៗខ្លួន”។

រំលឹកដែរថា កិច្ចប្រជុំរវាង​មេដឹកនាំចិន និងប្រធានសភារុស្ស៊ី គឺធ្វើឡើងចំពេល ថ្នាក់ដឹកនាំលោក​ខាងលិច​បើកកិច្ចប្រជុំណាតូនៅប្រទេសលីទុយអានី ទាក់ទងនឹងអនាគត​ជាសមាជិក​នៃ​អង្គការ​ណាតូ របស់​ប្រទេសអ៊ុយក្រែនផងដែរ៕