នារសៀលថ្ងៃទី ១១ ខែកក្កដា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាបានប្រកាសថា លោកនឹងចូលនិវត្តន៍ពីឆាកនយោបាយ ក្រោយកាន់អំណាចបានរយៈពេល ៩ឆ្នាំ ពោលតាំងពីដឹកនាំការបះបោរទម្លាក់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា កាលពីឆ្នាំ ២០១៤។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកប្រាយុទ្ធបាននិយាយថា៖ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំឈប់ធ្វើនយោបាយទៀតហើយ ហើយខ្ញុំក៏នឹងសុំដកខ្លួនចេញពីគណបក្សថៃរួបរួមជាតិ ក្នុងនាមជាសមាជិកផងដែរ”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមជម្រាបដែរថា លោក ប្រាយុទ្ធ ចាន់អូចា នឹងនៅតែបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត ខណៈការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃថ្មីដោយសភា នឹងធ្វើឡើងនាថ្ងៃទី ១៣ ខែកក្កដាខាងមុខ៕