អតីតប្រធានាធិបតីរុស្ស៊ី៖ ជំនួយពីណាតូសម្រាប់អ៊ុយក្រែន កំពុងបង្កឲ្យមានហានិភ័យសង្គ្រាមលោកលើកទី ៣

អន្តរជាតិ

ជំនួយបន្ថែមពីអង្គការណាតូសម្រាប់ប្រទេសអ៊ុយក្រែន កំពុងតែធ្វើឲ្យ ហានិភ័យនៃការកើតមាន សង្គ្រាមលោក លោកទី ៣ កាន់តែខ្លាំងឡើង។ នេះបើតាមការព្រមានពីអតីត ប្រធានាធិបតីរុស្ស៊ី Dmitry Medvedev។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកបើតាមការចុះផ្សាយពីគេហទំព័រ Aljazeera បានបង្ហាញថា ក្រោយបិទបញ្ចប់កិច្ចប្រជុំណាតូ កាលពីថ្ងៃអង្គារ អនុលេខាក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីខាងលើបានសង្កត់ធ្ងន់ថា ការសន្យាផ្ដល់ជំនួយសព្វាវុធពី លោកខាងលិច ទៅឲ្យ អ៊ុយក្រែន មិនបានធ្វើឲ្យរុស្ស៊ីញញើតឡើយ ផ្ទុយទៅវិញវាប្រៀបដូចជា យកសាំងមកចាក់លើភ្លើង ហើយរដ្ឋាភិបាល ក្រុងមូស្គូ មិនមានបំណងបញ្ចប់សង្គ្រាមនេះឆាប់ៗឡើយ។

លោក Medvedev បាននិយាយថា៖ លោកខាងលិច គ្មាន មធ្យោបាយអ្វីផ្សេង ក្រៅពីធ្វើរឿង អត់ប្រយោជន៍ ហើយវា នឹងធ្វើឲ្យបញ្ហាកាន់តែធំទៅៗ។ សង្គ្រាមលោកលើកទី៣ កំពុង ខិតកាន់តែកៀកមែនទែនហើយ។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក៏បានបញ្ជាក់ដែរថា សង្គ្រាមនៅអ៊ុយក្រែន នឹងមិនបញ្ចប់ឡើយ ដរាបណាលោកខាងលិច ព្យាយាមប្រើប្រាស់អ៊ុយក្រែនដើម្បីបង្កបញ្ហានិងព្យាយាមកំទេចរុស្ស៊ី៕