លោក Qin Gang ខកខានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយសារហេតុផលសុខភាព

អន្តរជាតិ

យោងតាមសម្តីរបស់អ្នកពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នឹងមិនអាចចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងនឹងធ្វើឡើង នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាសប្តាហ៍នេះបាននោះឡើយ ដោយសារតែហេតុផលសុភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ដោយជំនួសឱ្យអវត្តមានរបស់លោក Qin Gang នេះ ប្រមុខការទូតចិន លោក Wang Yi នឹងចូលរួមនៅក្នុងកិច្ចប្រជុំ ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជំនួសវិញ។

គួរឱ្យដឹងផងដែរថា រដ្ឋមន្ត្រីការបរទេសមកពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចិន គ្រោងនឹងជួបប្រជុំពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកក្កដាខាងមុខ មុនពេលបើកកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាន នៅថ្ងៃសុក្រ ។

យ៉ាងណាមិញ អ្នកនាំពាក្យរដ្ឋចិន លោក Wang Wenbin បាននិយាយថា ៖ ” ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស លោក Qin Gang មិនអាចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន បាននោះឡើយ ដោយសារតែហេតុផលសុខភាព ” ។ ខណ:ពេលដែលអ្នកនាំពាក្យរូបនេះ មិនបានធ្វើការបញ្ជាក់លម្អិតអ្វីទៀតនោះឡើយ ។

ជម្រាបជូនផងដែរថា លោក Qin ដែលបច្ចុប្បន្នមានវ័យ ៥៧ ឆ្នាំ បានចូលកាន់តំណែងបន្តពីលោក Wang Yi ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិន កាលពីខែធ្នូឆ្នាំទៅ ហើយលោកត្រូវបានគេឃើញ បង្ហាញវត្តមានជាសាធារណ:ចុងក្រោយបំផុត នៅថ្ងៃទី ២៥ ខែមិថុនា ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីបានជួបប្រជុំជាមួយមន្ត្រីមកពីប្រទេសស្រីលង្កា រុស្ស៊ី និងវៀតណាម ៕