ការបង្ក្រាបវិស័យបច្ចេកវិទ្យានៅចិន ធ្វើឲ្យក្រុមហ៊ុនខ្នាតយក្សខាតបង់ជាង ១ទ្រីលានដុល្លារ

អន្តរជាតិ

ការបង្ក្រាប​វិស័យ​បច្ចេកវិទ្យា​របស់​រដ្ឋាភិបាល​ចិន​កាលពីជាង ២ឆ្នាំមុន បានធ្វើឲ្យ​ក្រុមហ៊ុន​ខ្នាតយក្សជាច្រើន​ដែលរកស៊ីលើវិស័យមួយនេះ ទទួល​រងផលប៉ះពាល់ជាខ្លាំង ប្រមាណ​ជាង ១ទ្រីលានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី​សារព័ត៌មាន CNA បានបង្ហាញថា រយៈពេលជាង ២ឆ្នាំមកនេះ វិស័យ​បច្ចេកវិទ្យានៅចិន ទទួលរង​ការខាតបង់​ប្រហែល ១,១ទ្រីលានដុល្លារ ខណៈក្រុមហ៊ុន​ដែល​រងការ​ខាតបង់ខ្លាំងបំផុតនោះគឺ Alibaba Group, Tencent, Meituan, Baidu Inc និង JD.com។

យ៉ាងណាមួយរយៈកាលចុងក្រោយនេះ រដ្ឋាភិបាលចិន​បានចេញវិធានការ​ថ្មី ដោយ​បន្ធូរបន្ថយ​លើ​ការ​រឹតបន្តឹង និងងាកមក​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​នឹង​ក្រុមហ៊ុនឯកជន​នានាឡើងវិញ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច ដែល​បាន​ខាតបង់​អំឡុងពេល​មាន​ជំងឺរាតត្បាត។

SHENZHEN, CHINA – 2020/10/06: Chinese multinational technology conglomerate holding company Tencent logo seen at its global headquarters in Shenzhen. (Photo by Alex Tai/SOPA Images/LightRocket via Getty Images)

តួយ៉ាង កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររៀបចំគម្រោងរដ្ឋចិន​បាន​បើកកិច្ចពិភាក្សា​ ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗដូចជា Tencent Holdings និង Alibaba Group ជាដើម ហើយថែម​ទាំង​បាន​សរសើរ​ក្រុមហ៊ុន​ទាំងនោះ ដែល​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​វិស័យបច្ចេកវិទ្យា​ចិន​នាពេលកន្លង​មក៕