ប្រមុខការទូតចិន និងអាមេរិក នឹងជួបមុខគ្នានៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken នឹងជួបជាមួយ​ប្រមុខការទូតចិន លោក Wang Yi នាថ្ងៃទី ១៣ ខែកក្កដានេះ ដោយយកវេទិកាកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន ជា​កន្លែងជួបជជែកគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឲ្យដឹងថា លោក Wang ចូលរួមកិច្ចប្រជុំ​នៅទីក្រុងហ្សាកាតា ក្នុងនាមជាអ្នកតំណាងឲ្យចិន និងជំនួស​ឲ្យ​រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ដែលខកខាន​កិច្ចប្រជុំមួយនេះ ដោយសារបញ្ហាសុខភាព។

ដោយឡែក អ្នកជំនាញបាន​វិភាគថា ការជួបគ្នា​រវាង​ប្រមុខការទូត​មហាអំណាច​សេដ្ឋកិច្ច​ទាំង ២នេះ គឺ​អាចនិយាយថា ជា​ការត្រួសត្រាយផ្លូវ សម្រាប់​ការជួបគ្នា​រវាង​ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង នាពេលក្រោយ ខណៈ​ស្ថានការណ៍​នៅ​តែ​តានតឹងដដែល។

សូមជម្រាបដែរថា មួយរយៈកាលចុងក្រោយនេះ ភាគីអាមេរិក​ហាក់ព្យាយាម​រឹតចំណង​មិត្តភាព​រវាង​មហាអំណាចលោកខាងលិច និង​មហាអំណាចចិនឡើងវិញ ពោល​ទាំង​ប្រមុខការទូតអាមេរិក Antony Blinken និង​រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក អ្នកស្រី Janet Yellen សុទ្ធតែបានបំពេញទស្សនកិច្ចទៅកាន់មហាអំណាចអាស៊ី ជាមួយគោលបំណងតែមួយគត់ គឺ​កសាងទំនាក់ទំនងល្អជាមួយចិន​ឡើងវិញ៕