កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបញ្ជាក់ថា លោកនឹងជួបជជែកការងារជាមួយមហាសេដ្ឋីអាមេរិក Elon Musk ពីលទ្ធភាពបង្កើនការវិនិយោគនៅប្រទេសក្នុងតំបន់អាស៊ានមួយនេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Paultan បានបង្ហាញថា កិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី Ibrahim និងប្រធានក្រុមហ៊ុន Tesla គ្រោងនឹងធ្វើឡើងនាថ្ងៃទី ១៤ ខែកក្កដា ដោយជំនួបមួយនោះ នឹងធ្វើឡើងតាមរយៈអនឡាញ។
គួររំលឹកដែរថា កាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Tengku Zafrul Aziz បាននិយាយថា កិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលរវាងម៉ាឡេស៊ី និងក្រុមហ៊ុន Tesla នឹងវិនិយោគលើសពីវិស័យរថយន្តអគ្គិសនី។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Tesla គ្រោងនឹងហក់ចូលទីផ្សារប្រទេសម៉ាឡេស៊ីជាផ្លូវការនាសប្ដាហ៍ក្រោយ នាថ្ងៃទី ២០ខែកក្កដាខាងមុខ៕