ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន G7 នឹងបើកកិច្ចប្រជុំនាថ្ងៃទី ១៦ ខែកក្កដា ដែលជាកិច្ចប្រជុំក្រៅផ្លូវការ នៃកិច្ចប្រជុំកំពូល G20 គ្រោងនឹងធ្វើឡើងនៅប្រទេសឥណ្ឌា។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki។
រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុនរូបនេះ បាននិយាយថា៖ ជំនួយសម្រាប់អ៊ុយក្រែន កំណែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី និងការយកពន្ធអន្តរជាតិ នឹងត្រូវយកមកពិភាក្សានៅក្នុងកិច្ចប្រជុំមួយនេះ។ ពួកយើងមិនមានគម្រោងបញ្ចេញសេចក្ដីថ្លែងការណ៍ទាក់ទងនឹងរឿងនេះឡើយ ប៉ុន្តែពួកយើងនឹងបើកការតស៊ូមតិ ដើម្បីដោះស្រាយបញ្ហាដែលពិភពលោកកំពុងជួបប្រទះ។
ដោយឡែកសម្រាប់កិច្ចប្រជុំកំពូល G20 ដែលមានឥណ្ឌាជាប្រធានវិញ នឹងជជែកគ្នាពីបញ្ហាសេដ្ឋកិច្ចសកល ការធានារ៉ាប់រងសុខភាព ហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព ស្ថាបត្យកម្មហិរញ្ញវត្ថុសកល កំណែទម្រង់ពន្ធសកល និងហិរញ្ញវត្ថុរួមបញ្ចូលគ្នាជាដើម។ នេះបើតាមការចុះផ្សាយពី Kelo៕