រដ្ឋាភិបាលអង់គ្លេស អញ្ជើញព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតយាងបំពេញទស្សនកិច្ចនាចុងឆ្នាំ

អន្តរជាតិ

រដ្ឋាភិបាល​នៃចក្រភពអង់គ្លេស បានធ្វើការអញ្ជើញព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman យាងទៅបំពេញទស្សនកិច្ចនៅទីក្រុងឡុងដ៍នាចុងឆ្នាំនេះ ខណៈពេលវេលាជាក់លាក់​មិនទាន់​កំណត់ច្បាស់នៅឡើយ។ នេះបើតាមការចុះផ្សាយពី The Financial Times។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា រដ្ឋមន្ត្រី​អង់គ្លេសមួយរូប​បញ្ជាក់​ច្បាស់ថា រដ្ឋាភិបាលអង់គ្លេស​ពិតជា​បាន​អញ្ជើញ​ព្រះអង្គម្ចាស់​ពិតមែន ប៉ុន្តែ​ការ​យាង​បំពេញទស្សនកិច្ច​របស់​ទ្រង់ អាច​កើតឡើង​ចន្លោះ​ខែតុលា និងវិច្ឆិកា។

សូមជម្រាបដែរថា អារ៉ាប៊ីសាអូឌីត គឺជាដៃគូពាណិជ្ជកម្ម​ធំបំផុត​សម្រាប់​ចក្រភពអង់គ្លេស ប្រចាំតំបន់មជ្ឈិមបូព៌ា ខណៈចក្រភពអង់គ្លេស គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់​អារ៉ាប៊ីសាអូឌីត ក្នុងចំណោមបណ្ដាប្រទេសទាំងអស់នៅ​តំបន់អឺរ៉ុប៕