មកស្គាល់ក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោកទាំង ១០ ខណៈអាមេរិកម៉ៅផ្ដាច់សឹងទាំងអស់

អន្តរជាតិ

កាលពីខែមុន ក្រុមហ៊ុន​ផលិតទូរស័ព្ទ iPhone គឺ Apple Inc បាន​ឈានដល់​ចំណុចខ្ពស់​បំផុតមួយគឺ មានមូលធនទីផ្សាររហូតដល់ ៣ទ្រីលាន​ដុល្លារ ប៉ុន្តែ​គិត​ត្រឹមថ្ងៃទី ១៤ ខែកក្កដានេះ តម្លៃក្រុមហ៊ុនមួយនេះ​បាន​ធ្លាក់មកនៅត្រឹម ២,៩៩៦ទ្រីលានដុល្លារវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើទោះជា​មានការធ្លាក់ចុះបន្តិចមែន ប៉ុន្តែ​ Apple នៅតែជា​ក្រុមហ៊ុន​ដែល​មានតម្លៃ​ថ្លៃ​បំផុត​លើលោក​ដដែល ពោលគឺ​ស៊ីដាច់​ក្រុមហ៊ុនធំៗដទៃតែម្ដង។ នេះបើតាមការរបាយការណ៍​ផ្ដល់​ឲ្យ​ដោយគេហទំព័រ CompaniesMarketcap។​

ប្រភពដដែលក៏បាន​បង្ហាញ​ក្រុមហ៊ុន​ទាំង ១០ ដែលមានតម្លៃមូលធន​ទីផ្សារ​ច្រើន​បំផុតលើលោក​ផងដែរ ដោយក្នុងនោះ​មាន​ក្រុមហ៊ុនអាមេរិក​រហូតដល់ទៅ ៨ ឯណោះ។

ខាងក្រោមនេះគឺជា​បញ្ជីឈ្មោះ​ក្រុមហ៊ុនទាំង ១០ ដែលមានតម្លៃថ្លៃបំផុតលើលោក គិតត្រឹម​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣៖

១/ក្រុមហ៊ុនអាមេរិក Apple មានតម្លៃមូលធនទីផ្សារ ២,៩៩៦ទ្រីលានដុល្លារ

២/ក្រុមហ៊ុនអាមេរិក Microsoft មានតម្លៃមូលធនទីផ្សារ ២,៥៤៧ទ្រីលានដុល្លារ

៣/ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Saudi Aramco មានតម្លៃមូលធនទីផ្សារ ២,០៧៧ទ្រីលានដុល្លារ

៤/ក្រុមហ៊ុនអាមេរិក Google មានតម្លៃមូលធនទីផ្សារ ១,៥១៤ទ្រីលានដុល្លារ

៥/ក្រុមហ៊ុនអាមេរិក Amazon មានតម្លៃមូលធនទីផ្សារ ១,៣៧៧ទ្រីលានដុល្លារ

៦/ក្រុមហ៊ុនអាមេរិក NVIDIA មានតម្លៃមូលធនទីផ្សារ ១,១៣៥ទ្រីលានដុល្លារ

៧/ក្រុមហ៊ុនអាមេរិក Tesla មានតម្លៃមូលធនទីផ្សារ ៨៨០,៨ពាន់លានដុល្លារ

៨/ក្រុមហ៊ុនអាមេរិក Meta Platforms មានតម្លៃមូលធនទីផ្សារ ៨០៣,១៨ពាន់លានដុល្លារ

៩/ក្រុមហ៊ុនអាមេរិក Berkshire Hathaway មានតម្លៃមូលធនទីផ្សារ ៧៥០,៨៧ពាន់លានដុល្លារ

១០/ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC មានតម្លៃមូលធនទីផ្សារ ៥៤៧,៥២ពាន់លានដុល្លារ

សូមជម្រាបដែរថា បច្ចុប្បន្នក្រុមហ៊ុនសរុបទូទាំងពិភពលោក​មាន​ប្រមាណ ៧ ៦៦៧ក្រុមហ៊ុន ហើយ​មូលធនទីផ្សារ​សរុបគឺ​មាន​រហូតដល់ ៩៣,៣០៨ទ្រីលានដុល្លារអាមេរិក៕